ណាហ្គាឈ្នះព្រះខ័នរាជស្វាយរៀង ៤ ទល់០

0
939

ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើលបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ៤ ទល់០ ដែលនេះជាជំនួបនៅក្នុងជើងទី២ ក្នុងព្រឹត្តិការណ៍ប្រកួតលីគកម្ពុជា។

ក្រុមទាំង២នេះកាលពីជួបគ្នានៅជើងទី១រកបានតែ១ ពិន្ទុម្នាក់ប៉ុណ្ណោះដោយសារតែប្រកួតស្មើគ្នា ។ គ្រាប់បាល់ជ័យជម្នះរបស់ណាហ្គាវើល គឺធ្វើបានដោយកីឡាករ Bisan George ២គ្រាប់ និងសមាជិកថ្មី Song Chi-Hoon ២គ្រាប់ដែរ ។ លោក មាស ចាន់ណាដែលជាគ្រូបង្វឹកក្រុមណាហ្គាវើលបាននេះជាជ័យ
ជំនះក្រៅដីដ៏អស្ចារ្យដែលសមាជិកក្រុមរបស់លោកសហការគ្នាលេងបានល្អទើបក្រុមរបស់លោកបានទទួលជ័យជំនះដ៏អស្ចារ្យបែបនេះ ។

ដោយឡែកក្រុមភ្នំបេញក្រោមក៏រកបាន៣ពិន្ទុដែរដោយយកឈ្នះក្រុមសូលទីឡូអង្គរ២ ទល់១ក្នុងជំនួបជើងទី២ដែលលេងក្រៅដីនេះ ។កាលជើងទី១ភ្នំពេញក្រោនឈ្នះសូលទីឡូអង្គរ ១ ទល់០ ។

ចំណែកក្រុមបឹងកេត បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤ទល់០ មិនឲ្យភ្លាត់ដូចកាលពីជើងទី១ ដែលបណ្ដោយឲ្យក្រុមអាស៊ីអឺរ៉ុប វាយបកតាមពីក្រោយ ៣ទល់៤ ឡើយ ។

តាមរយៈជ័យជម្នះនេះ ក្រុមភ្នំពេញក្រោនបានឡើងឈរលេខ៥ បណ្ដោះអាសន្ននិងមាន ២១ពិន្ទុ គ្រាដែលបឹងកេត បន្ដឈរកំពូលតារាងមាន ៣០ពិន្ទុ និងក្រុមណាហ្គាវើលឈរលេខ២ មាន ២៨ពិន្ទុ ៕

Facebook Comments
Loading...