រូបថតអាពាហ៍ពិពាហ៍កំពូលតារាភាពយន្តបូលីវូដSonam Kapoor ធ្វើឲ្យកក្រើកអ្នកគាំទ្រ

0
1690

អាពាហ៍ពិពាហ៍រវាងតារាផាពយន្តឥណ្ឌាដ៏ល្បីល្បាញអ្នកស្រី Sonam Kapoor ជាមួយស្វាម៉ីលោក Anand Ahuja កាលពីខែឧសភាឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបានគេចាត់ ទុកថាជាព្រឹត្តការណ៍បូលីវូដដ៏ធំប្រចាំឆ្នាំនៅក្នុងឆ្នាំនេះ។ព្រឹត្តការណ៍ទាំងមុនពេលនិងក្នុងពេលរៀប អាពាហ៍ពិពាហ៍របស់អ្នកស្រីSonam Kapoorក៏ធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងទូទាំងប្រទេសឥណ្ឌា មិនតិចដែរទេ។

ពេលនេះអ្នកស្រីបានសម្រេចចិត្តផ្សព្វផ្សាយរូបថតក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយចំនួនដែលកន្លង មករូបទាំងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ។សម្លៀកបំពាក់ខ្លះដែលអ្នកស្រីបានស្លៀកនៅគ្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះក៏កំពុងពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ហើយដែល ជាទូទៅទាំងសម្លៀកបំពាក់ ទាំងគ្រឿងតុបតែងខ្លួនរបស់តារាល្បីៗគឺពិតជាមានការទាក់ទាញណាស់ សម្រាប់អ្នកគាំទ្រតារាទាំងនោះ។

សូមលោកអ្នកទស្សនារូបថតអាពាហ៍ពិពាហ៍របស់អ្នកស្រី Sonam KapoorជាមួយលោកAnand Ahujaដែលសារព៍ត៌មានហិណ្ឌូថែម បានធ្វើការចុះផ្សាយកាលពីថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០១៨ដូចខាងក្រោមនេះ ៖

Facebook Comments
Loading...