នាំគ្នាបួងសួងសូមឲ្យព្រះជួយសង្គ្រោះអាយុជីវិតក្រុមបាល់ទាត់ថៃ

0
914

ប្រទេសថៃ ៖ គណសង្ឃនៃប្រទេសថៃ កាលពីថ្ងៃទី៣០ខែមិថុនានេះ បានប្រមូលផ្តុំមហាជន និងក្រុមគ្រួសារយុវ ជនបាល់ទាត់ថៃដែលកំពុងជាប់ខ្លួននៅក្នុងរូងភ្នំថាមលួងក្នុងខេត្តឈើងរ៉ៃព្រមទាំងគ្រូបង្វឹកម្នាក់ផងនោះ ធ្វើពិធីបួងសួងសូមឲ្យអ្នកទាំងនេះបានរួចរស់ជីវិតពីសេចក្តីស្លាប់។

ពិធីបួងសួងនេះធ្វើឡើងនោះក្នុងរាជវាំងនៃទីក្រុងបាងកក ជាផ្នែកមួយនៃកន្លែងសាធារណៈហើយក៏ ដើម្បីឧទ្ទិសទៅដល់ព្រះមហាវិញ្ញាណក្ខន្ធ័ព្រះមហាក្សត្រភូមិប៊ុល អាឌុលយ៉ាដេតជួយតាមថែររក្សាពួកគផង។

ពិធីនេះមានការចូលរួមពីសំណាក់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ ដែលកាលពីព្រឹកថ្ងៃសុក្រលោ កក៏បានអញ្ជើញទៅដល់កន្លែងកើតហេតុនោះដែរ។កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានសិស្សសាលារាប់ ម៉ឺននាក់បានរើបចំពិធីបួងសួងក្នុងក្របខណ្ឌទូទាំងប្រទេសសុំឲ្យកីឡាករយុវជនថៃនិងគ្រូបង្វឹកបាន រួចជីវិតត្រឡប់ចេញពីរូងភ្នំមកវិញដោយសុវត្ថិភាព។

ជនរងគ្រោះទាំងនេះបានជាប់ក្នុងរូងភ្នំថាំលួងតាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារភ្លើងធ្លាក់ខ្លាំងក៏ ធ្វើឲ្យពួកគេជាប់នៅក្នុងនោះ ហើយក៏មិនទាន់ដឹងថាតើវាសនាពួកគេនឹងទៅចាយ៉ាងណាដែរ??

Facebook Comments
Loading...