បទ ស្រីមុខលុយសោះ ហេតុអ្វីទៅរង្គើរគ្រែវិញ?

0
1311

ស្រុកខ្មែរ ដូចជាមិនចេះអស់រឿងសោះ។ ប៉ុន្មានថ្ងៃមុន គ្រាន់តែរឿងលោកសង្ឃឆាន់ពោតធ្វើឲ្យមាន ការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ។សូម្បីតែសម្តេចនាយករដ្ឋមន្ត្រីក៏លោកចេញមកប្រតិកម្មដែរ ព្រោះ លោកទើសត្រចៀក ទើសភ្នែកខ្លាំងពេក។

ចប់ពីរឿងនោះ វាបែរជាមកធ្លាយរឿងលោកសង្ឃមួយអង្គទៀត នៅខេត្តឧត្តរមានជយ័ត្រូវស្រីក្រមុំ ម្នាក់ប្រគេននំខេក ជានំខួបកំណើត…Happy Birthday To You ផ្អើលអស់សង្គមហ្វេសប៊ុកមួយ សារទៀត ប៉ុន្តែមិនជាធ្ងន់ធ្ងរប៉ុន្មានទេ។

ប៉ុន្តែថ្មីៗនេះ វាមកលេចរឿងផលិតកម្មចម្រៀងមួយ ថតបទ ចម្រៀងខារ៉ាអូខេ បង្ហាញឈុតស្រើប ស្រាល ធ្វើឲ្យលេចល្វែងលើ រង្គើរដល់ល្វែងក្រោមគួរឲ្យព្រឺរោមមែនទែន។

MVរបស់ផលិតកម្មមួយនេះ បង្កឲ្យមានការរិះគន់ខ្លាំងណាស់ជាពិសេសក្នុងចំណោមយុវវ័យ។នឹក ស្មានថា យុវវយ័ខ្មែរចូលចិត្តតែភាពស្រើបស្រាល ទើបគេខំផលិតចម្រៀងនិងរូបភាពស្រើបស្រាល អាសអាភៀស ដើម្បីទាក់យុវវ័យឲ្យគាំទ្រ និងទិញផលិតផលរបស់ខ្លួន។ប៉ុន្តែមានអញ្ចឹងឯណា គ្រាន់ តែលេចក្បាលឡឺមៗមកភ្លាម បែរជាត្រូវទទួលព្រនង់ ដូចគេដំប្រហិត។

យើងមិនចង់បរិយាយច្រើនទេ តែសូមលើកយកការរិះគន់មួយទៅលើការសម្តែងក្នុងចម្រៀងខារ៉ាអូ ខេបទ ស្រីមុខលុយ របស់ផលិតកម្មសាស្តាមកបង្ហាញជូនដូចខាងក្រោម។អ្នករិះគន់នេះគឺលោកអូ មេហ្កាដែលជាអ្នកដឹកនាំសម្តែងក្នុងផលិតកម្មTownដែលមានខ្លឹមសារថា៖ ខ្ញុំឆ្ងល់មួយ។ផលិតកម្ម សាស្តាហ្នឹងគេផលិតបទចម្រៀងឬ ផលិតរឿង Porn?តម្រូវមកពីផលិតកម្មឬមកពីអ្នកដឹកនាំសម្តែង គ្មានខួរ?ប៉ារ៉ូលបទចម្រៀងអត់មានស៊ីគ្នានឹងរឿងលើគ្រែសោះ ចុះហេតុអ្វីMVគ្រប់បទមានតែអោប ថើបគ្នាលើគ្រែនិងក្នុងបន្ទប់ទឹកទៅវិញ?គឹតថាធ្វើអញ្ចឹងវាល្បីណាស់ទៅឬ?ការក្បត់វាអាចមានច្រើន រូបភាពមិនចាំបាច់តែ…..គ្នាទើបគេហៅថាក្បត់នោះទេ។ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹង មុខយ៉ា ងម៉េចបានជាគឹតឃើញតែរឿងបែបហ្នឹង….?? ៕

Facebook Comments
Loading...