កាលពីថ្ងៃទី៦ខែមិថុនា សមជិកសភាឥណ្ឌាម្នាក់បាននិយាយថា លោកមិនដឹងច្បាស់អំពីមន្ត្រីរដ្ឋាភិ បាលនោះទេ ប៉ុន្តែអ្វីដែលគាត់ដឹងច្បាស់ជាងនោះគឺថា ស្ត្រីពេស្យា ល្អប្រសើរជាងឆ្ងាយណាស់ពី ព្រោះថា ពួកគេនឹងចាប់ផ្តើមបំពេញការងារភ្លាមក្រោយពីទទួលប្រាក់រួចហើយ។
លោកSurindraសមាជិកសភាមកពីគណបក្ស Bharatiya Janat(BJP) បាននិយាយជាសាធារណៈកាលពីថ្ងៃពុធថា ៖ ស្ត្រីពេស្សាល្អជាងមន្ត្រីរដ្ឋាភិបាលយើង ព្រោះថាពេលទទួលលុយហើយនាងធ្វើការភ្លាម ដោយមាន ទាំងការរាំកំសាន្តឲ្យយើងមើលទៀត។ ប៉ុន្តែមន្ត្រីរដ្ឋយើងខ្លះពេលបានប្រាក់ខែហើយ មិនបានបំពេញ ការងាររបស់ខ្លួនទេ។
ការពណ៌នានេះបានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីលោកបានបង្ហោះសារមួយ ដែលបង្ករឲ្យមានការចម្រូងចម្រាស់ដោយលោកបានសរសេរថា៖ប្រសិនបើមន្ត្រីណាមិនព្រមចូលធ្វើ ការទេ ត្រូវតែបង្រៀនគាត់នូវមេរៀនមួយគឺ ដាល់បំបែកកញ្ចប់មាត់។បើនៅតែមិនរាង ចាលទៀតគប់ មួយស្បែកជើងចំកណ្តាលមុខទៅ។
នៅពេលទទួលរងការរិះគន់ចំពោះការអត្ថធិប្បាយនេះលោកSurindraបានឆ្លើយតបទៅវិញថា អ្វីដែល គាត់និយាយគឺគ្រាន់តែដើម្បីផលប្រយោជន៍ជាសាធារណៈតែប៉ុណ្ណោះ ហើយគាត់នឹងចូលគុ កជំនួសចំពោះអ្នកណាក៏ដោយដែលបានគាំទ្រសំដីរបស់គាត់៕