ខ្សែការពារ Samuel Umtiti ៖ ខ្ញុំនឹងចាកចេញ ប្រសិនក្លឹប Barcelona មិនបន្តកុងត្រាបន្ត

0
75184

កីឡាករ Samuel Umtiti បានបង្ហើបថា រូបគេនឹងអាចចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ខាងមុខនេះហើយ ព្រោះតែក្លឹបប្រហែលមិនអាចបន្តកុងត្រាថ្មីដល់គេ ហើយបើកទ្វារអោយគេចាកចេញ។ នេះតាមប្រភពពត៍មាន​របស់ Goal.com ។

Samuel Umtiti មានវ័យ ២៤ឆ្នាំ ពេលនេះកំពុងជាប់ពាក់ព័ន្ធក្នុងផ្ទេរទៅកាន់ក្លឹបអង់គ្លេស Manchester United ដែលមានតម្លៃទិញផ្តាច់កុងត្រាពីក្លឹប Barcelona ក្នុងតម្លៃ60លានអឺរ៉ូ ប៉ុណ្ណោះ។

Samuel Umtiti បាននិយាយថា រូបគេពិតជាសប្បាយចិត្តណាស់ ដែលបានមកដែលនៅទឹកដី Nou Camp របស់ Barcelona ហើយគេមិនទាន់ចង់ចាកចេញពីទីនេះពេលនេះនៅឡើយទេ។ ក៏ប៉ុន្តែអនាគតមើលមិនឃើញទេ គេនឹងចាកចេញ ប្រសិនក្លឹប Barcelona បើកទ្វារអោយគេចេញ៕

 

Facebook Comments
Loading...