ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បានអោយដឹងមុននេះបន្តិចថា មន្ត្រីនគរបាលប៉ុស្តិអូរឡាំពិកឈ្មោះ កៅ សំអុល ដែលប្រើហឹង្សារលើស្ត្រីម្នាក់នៅជិតផ្សារអូរឡាំពិកនោះត្រូវបានឃាត់ខ្លួនមកកាន់ស្នងការដ្ឋានដើម្បីអនុវត្តន៍វិន័យកងកម្លាំងនគរបាលជាតិ ។
មន្ត្រីនគរបាលខណ្ឌចំការមនបានអោយដឹងថា មូលហេតុបង្ករជាអំពើហឹង្សារទះកំភ្លៀងស្ត្រីរូបនោះដោយសារតែស្ត្រីរូបនោះក្រវៀសដៃធ្វើអោយធ្លាក់ទូរស័ព្ទដៃរបស់លោក កៅ សំអុល បែក ដែលជាហេតុធ្វើអោយលោក កៅ សំអុល ខឹងក៏ទះកំភ្លៀងតែម្ដង ។
ស្ត្រីរូបនោះត្រូវបាននគរបាលហៅត្រួតពិនិត្យដោយសារតែគ្មានពាក់មួកសុវត្ថិភាព ។
Facebook Comments
Loading...