បារាំងចាប់ខ្លួនអតីតប្រធានាធិបតីហ្សាកូហ្សី!

0
17250

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី២០មីនានេះថាលោកហ្សាកូហ្សី(Nicolas Sarkozy)អតីតប្រធានាធិបតីបារាំងអាយុ៦៣ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន នៅទីក្រុងណង់ ក្នុងរឿងក្តីដែលប្រជាជនបារាំងចាប់អារម្មណ៍បំផុត ពាក់ព័ន្ធនឹងលោកអតីប្រធានាធិបតីរូបនេះឈ្នះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០០៧ ដោយសារតែលុយសម្រាប់ឃោសនាបោះឆ្នោតទទួលបានដោយខុសច្បាប់ពីលោក Muammar Gaddafiមេដឹកនាំផ្តាច់ការប្រទេស លីប៊ីដែលស្លាប់បាត់ទៅហើយ។

FB_IMG_1521593936107

បារាំងបានស៊ើបអង្កេតរឿងក្តីនេះកាលពីឆ្នាំ២០១៣ដោយ ចោទប្រកាន់ថាលោកហ្សាកូហ្សីបានទទួលលុយសម្រាប់ឃោសនាបោះឆ្នោតពីលោកGaddafiចំនួន៥០លាន អឹរ៉ូ។ នៅឆ្នាំទៅគេចាប់បានអ្នកជំនួញបារាំងម្នាក់បានសារភាពថា ធ្លាប់បានអោយលុយចំនួន៣វ៉ាលីសដល់លោកហ្សាកូហ្សីដើម្បីជួយយុទ្ធនាការប៉ឆ្នោតឆ្នាំ២០០៧។

FB_IMG_1521593937594

Facebook Comments
Loading...