កីឡាករ ២ រូបទៅហាត់នៅចិនត្រៀមកីឡាអាស៊ីនៅឥណ្ឌូនេស៊ី

0
25192

ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបង្ហាញពីមហិច្ឆតារក្នុងការស្វែងរកមេដាយឲ្យបានមុនព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣មកដល់ ។សម្រាប់ឆ្នាំ២០១៨នេះកីឡាកាយសម្ព័ន្ធកម្ពុជានឹងចេញទៅចូលរួមប្រកួតកីឡាអាស៊ី(Asian Games)នៅប្រទេសឥណ្ឌូនេស៊ី ហើយក៏ជាឆ្នាំដែលសហព័ន្ធកីឡាកាយសម្ព័ន្ធនឹងបញ្ជូនកីឡាកាយសម្ព័ន្ធអាកទីស្ទីស (Artistic)ទៅចូលរួមប្រកួតជាលើកដំបូងដែរ ។

កាយសម្ព័ន្ធមាន២ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Gymnastic Aerobic)និង កាយសម្ព័ន្ធអាកទីស្ទីក (Gymnastic Artistic) ។កាយសម្ព័ន្ធអាកទីស្ទីកបើហ្វឹកហាត់មិនបានល្អទេនោះវាងាយនឹងបង្កគ្រោះថ្នាក់ណាស់ ។
តាមការគ្រោងទុការប្រកួតកីឡាអាស៊ីលើកនេះកាយសម្ព័ន្ធនឹងបញ្ជូនកីឡាករវ័យក្មេងផ្នែកអាកទីស្ទីកចំនួន២រូបទៅចូលរួម ។កីឡាករទាំង២រូបនោះគឺសុខ ដែន និង ឆយ រដ្ឋា ។

កីឡាករ សុខ ដែន និងឆយ រដ្ឋាគឺជាកីឡាករដែលល្អជាងគេផ្នែកអាកទីស្ទីកនេះអ្ញចឹងហើយទើបសហព័ន្ធសម្រេចជ្រើសរើសគេឲ្យទៅហាត់នៅប្រទេសចិនរយៈពេលយូរបែបនេះ ។លោកទទួលស្គាល់ថាកីឡាអាស៊ីមិនងាយដណ្ដើមបានមេដាយនោះទេព្រោះមហាអំណាចកាយសម្ព័ន្ធដែលមានចិន ជប៉ុន កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀតសុទ្ធតែខ្លាំងៗតែអ្វីដែលសង្ឃឹមគឺ᧡នាំ២០២៣ដែលជាការប្រកួតកម្រិតតំបន់កម្ពុជាមានឱកាសដណ្ដើមបានមេដាយជាមិនខានឡើយ ។

1

Facebook Comments
Loading...