ហ្វីលីពីនបបួលគេចេញពីតុលាការឧក្រឹដ្ឋអន្តរជាតិ !!

0
13139

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅកាលពីីថ្ងៃទី១៩មីនានេះថាលោកប្រធានាធិបតីហ្វីលីពីនDuterteបានថ្លែងកាលពីថ្ងៃអាទឹត្យនៅទីក្រុងម៉ានីលថាលោកសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ ដែលបានចូលរួមក្នុងធម្មនញ្ញក្រុងរ៉ូម ដែលជាសន្ធិសញ្ញាអន្តរជាតិដើម្បីបង្កើតឡើងនូវតុលាការឧ ក្រឹដ្ឋអន្តរជាតិហៅកាត់ICC សូមលាលែងចេញទាំងអស់គ្នា ត្បិតតុលាការអន្តរជាតិនេះ«មិនមែនជាតុលាការយុត្តិធម៌សម្រាប់មនុស្សគ្រប់រូបទេ»ហើយធម្មនញ្ញក្រុងរ៉ូមគឺជារបស់ EU ដែលអគតិ ប្រកាន់ពន៌សម្បុរ។

កាលពីសប្តាហ៍មុនហ្វីលីពីនបានចុះហត្ថលេខាសុំដកខ្លួនរួចហើយ។តុលាការនេះមានរដ្ឋភាគីចំនួន១៣៩បានចុះហត្ថលេខារួមគ្នាបង្កើ តកាលពីឆ្នាំ១៩៩៨។

មុននេះប្រធានាធិបតីហ្វីលីពីនក្តៅម្តងហើយ ដែលប្រធានអង្គការសិទ្ធមនុស្សរបស់សហប្រជាជាតិ ថាគាត់«សរសៃប្រសាទ»។

29425792_1827386423972862_7814486399724920601_n

Facebook Comments
Loading...