ទូរទស្សន៍ Sky Sport បានឲ្យដឹងថា ក្រុមការងារបានសម្រេចព្យួរវីរបុរសក្លឹប Liverpool លោក Jamie Carragher ពីការងារជាអ្នកវិភាគបាល់ទាត់ រហូតដល់ចប់រដូវកាលនេះ។ មិនតែប៉ុណ្ណោះទូរទស្សន៍ Sky Sport បានបញ្ជាក់ទៀតថា ខ្លួននឹងធ្វើគ្រប់យ៉ាង ដើម្បីជួយ Carragher ក្នុងការធានាមិនឲ្យហេតុការណ៍ស្ដោះទឹកមាត់ បែបនេះកើតឡើងទៀត។
សូមបញ្ជាក់ផងដែរថា កាលពីចុងសប្ដាហ៍កន្លងទៅ Carragher បានស្ដោះទៅមាត់ទៅលើ អ្នកគាំទ្របិសាចក្រហមនៅតាមដងផ្លូវ បន្ទាប់ពីអ្នកបើកបរក្នុងរថយន្តដឹកអ្នកគាំទ្រនោះ បានធ្វើការស៊ីផ្លេ និង ស្រែក ២-១ៗ ជាច្រើនលើកដាក់ខ្លួន។
Facebook Comments
Loading...