សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨

0
15474

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» (2018 Cambodia Outlook Conference – Science and Technology for Industrialization, Economic growth and Development in Cambodia) នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។

19

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង ដែលបានចូលរួមក្នុងសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០១៨ និងបានកោតសរសើរសារជាថ្មីដល់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងធនាគា ANZ Royal ដែលបានបន្តផ្តួចផ្តើមរៀបចំសន្និសីទនេះឡើងដើម្បីពិនិត្យពីសមិទ្ធផល បញ្ហាប្រឈមផ្សេងៗ និងវិទ្យាសាស្ត្រដែលយើងអាចធ្វើការជាមួយគ្នាឈានទៅដោះស្រាយបញ្ហាប្រឈម និងការផ្លាស់ប្តូរមតិយោបល់គ្នាអំពីរអនាគតប្រទេសជាតិ ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសយើងទាំងមូល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ប្រធានបទនៃសន្និសីទថ្ងៃនេះពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាយកមកគិតគូរបន្ថែមទៀតអំពីរការបង្កើតមូលដ្ឋានគាំទ្រដល់ការរីកលូត លាស់ក្នុងរយៈពេលវែង ខណៈដែលកម្ពុជាបាននឹងកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថានប័ន ការធ្វើទំនើបកម្មមូលដ្ឋាន សម្ភារៈបច្ចេកទេស ការពង្រឹងប្រសិទ្ធភាព ការប្រើប្រាស់បច្ចេកវិទ្យព័ត៌មាន ព្រមទាំងជំរុញការសាងសង់ និងបង្កើនសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងសម្រាប់វិស័យបច្ចេកកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាពិសេសឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំនូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីអភិវឌ្ឍន៍ និងពង្រីកវិស័យវិទ្យាសាស្ត្រ និងបច្ចេកកវិទ្យាឲ្យកាន់តែខ្លាំងក្លារីកលូតលាស់ទៅមុខសម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍មួយចំនួនដូចជា៖

១)ត្រូវជំរុញកម្លាំងពលកម្មជំនាញឲ្យបានខ្ពស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់អំពីការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកកវិទ្យា វិស្វកម្ម គណិតវិទ្យា និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

២) បន្តលើកកម្ពស់ជំនាញស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យមានគុណភាពខ្ពស់ ដោយបន្តសហការជាមួយវិស័យរដ្ឋនិងឯកជន ដើម្បីទ្រទ្រង់ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ នឹងជួយសម្រួលដល់ការផ្ទេរបច្ចេវិទ្យាផលិកម្មចូលទៅទីផ្សារបច្ចេកវិទ្យា និងបន្តលើកទឹកចិត្តដល់កិច្ចសហការថ្នាក់ជាតិ និងអន្តរជាតិរវាងសហគ្រាសឧស្សាហកម្ម វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានា ដើម្បីញំាងឲ្យមានការចែករំលែក និងការទទួលបានព័ត៌មាន និងបច្ចេកកវិទ្យាចូលទៅក្នុងទីផ្សារ។

៣)បន្តពង្រឹងក្របខណ្ឌស្ថាប័ន គោនយោបាយ និងច្បាប់ឲ្យរឹងមំា ដោយបន្តអនុវត្តន៍ឲ្យមានប្រសិទ្ធភាព រួមទាំងច្បាប់កម្មសិទ្ធិបញ្ញា បទបញ្ញាត្តិពាក់ព័ន្ធនាន និងការកែលំអរក្របខណ្ឌច្បាប់នានា ដើម្បីលើកទឹកចិត្ត និងពង្រឹងសហគ្រិន អ្នកវិទ្យាសាស្ត្រនានា ឲ្យមានការបង្កើតនឹងដាក់ផលិតផលបច្ចេកវិទ្យាឲ្យកាន់តែច្រើនបន្ថែមទៀត។

៤) ចូលរួមបំផុសដល់សាធារណៈជននូវវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតាមរយៈការបណ្តុះបណ្តាលទេពកោសល្យ ចំណេះដឹកអំពីវិស័យវិទ្យាសាស្ត្រផ្សេងៗដែលនឹងជួយលើកស្ទួយដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យអង្គសន្និសីទទាំងអស់ធ្វើការរួមគ្នាដើម្បីញាំងឲ្យគោលដៅប្រកបដោយមហិច្ឆតារបស់យើងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកកវិទ្យាក្លាយជាការពិត និងទប់ស្កាត់ផលអវិជ្ជមាននានាដើម្បីធានាសុខសន្តិភាព ស្ថិរភាព ការអភវិឌ្ឍ និងវិបុលភាពក្នុងប្រទេសកម្ពុជាយើងប្រកបដោយចីរភាព។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរដល់អង្គសន្និសីទ ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ព្រមទាំងទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ថែមទៀត៕

20

21

22

Facebook Comments
Loading...