តុដែលលោកអូបាម៉ាអង្គុយទទួលទានអាហារនៅវៀតណាមត្រូវបានដាក់តាំងក្នុងទូកញ្ចក់

0
18920

លោកអ្នកដឹងទេថា តុនៅក្នុងហាងតាមចិញ្ចើមថ្នល់មួយកន្លែងដែលលោកបារ៉ាក់អូបាម៉ាអតីតប្រធានាធិបតីអាមេរិកធ្លាប់បានអង្គុយទទួលទានអាហារ ក្នុងអំឡុងពេលដែលលោកទៅទស្សនកិច្ចនៅប្រទេសវៀតណាមកាលពី២ឆ្នាំមុននេះត្រូវបានម្ចាស់របស់វាយកទៅដាក់ក្នុងទូតាំងជាកិត្តិយសបាត់ទៅហើយ។

image

តុនេះត្រូវបានលោកអូបាម៉ាអង្គុយទទួលទានអាហារ និងក្រេបស្រាបៀរក្លាស់សេក្នងដបយ៉ាងត្រជាក់ដោយចំណាយអស់ប្រាក់តែប្រមាណ៦ដុល្លារប៉ុណ្ណោះ។

ម្ចាស់ហាងអាហារតាមចិញ្ចើមថ្នល់មួយនេះ បាននិយាយថាអ្នកមកហូបអាហារនៅហាងនេះបានឲ្យយោបល់ថាគួរតែយកតុនេះទៅតាំងក្នុងទូកញ្ចក់វិញ ព្រោះតុនេះមានលក្ខណៈជាប្រវត្តិសាស្ត្រទៅហើយ។ ពួកគេចង់ឃើញតុ និងទីកន្លែងដែលលោកអូបាម៉ាធ្លាប់បានអង្គុយ និងបានទទួលទានអាហារដ៏សាមញ្ញមួយនេះដែលកម្រ មានមេដឹកនាំមហាអំណាចពិភពលោកណាម្នាក់អាចធ្វើបាន ដូចរូបលោកប្រធានាធិបតីក្នុងតំណែងបែបនេះណាស់។

ភ្ញៀវដែលចូលហូបអាហារក្នុងហាងនេះ ចូលចិត្តតុនិងកៅអីនេះណាស់ ហើយពួកគេតែងតែចូលមកថតរូបទុកជាអនុ ស្សាវរីយ៍ទៀតផង៕

image

Facebook Comments
Loading...