អ្នកជំនាញបាល់ទាត់ព្រមាន៖ប្រយត្ន័ផងSalah….ពុកមាត់អ្នកឯងដូចពួកភរវជនណាស់

0
15323

តាមBBCបានផ្សាយនៅថ្ងៃទី១៤ខែមិនានេះថា អ្នកសរសេរវិភាគបាល់ទាត់ដ៏ល្បីប្រចាំលីគបាល់ទាត់ អង់គ្លេស Premier Leagu eបានធ្វើការព្រមានកីឡាករ Salah ឲ្យមានការប្រុងប្រយ័ត្នចំពោះពុកមាត់របស់ខ្លួនផងព្រោះមើលទៅដូចជាពួកភេរវជនខ្លាំងណាស់។

image

ការអះអាងរបស់លោក Montaser បែបនេះបានបង្ករឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីក្លឹបLiverpool និងកីឡាករ Salah។ ក្រោយពីមានការអត្ថាធិប្បាយបែបនេះរួចមកបណ្តាញសង្គមបានបើកការវាយប្រហារទៅលើគាត់ដូចព្យុះសង្ឈរា។ គាត់បានធ្វើ អត្ថាធិប្បាយក្នុងខ្លឹមសារថា ៖ Salah…អ្នកឯងទុពុកមាត់អញ្ចឹងទៅដូចពួកជ្រុលនិយម និងពួកភេរវជនណាស់។

អ្នកលេងបណ្តាញសង្គមបានរិះគន់អ្នកអត្ថាធិប្បាយរូបនេះថា លោកគួរតែធ្វើការវិនិច្ឆ័យលើកីឡាករម្នាក់អំពីរបៀបលេងបាល់របស់គាត់ប្រសើរជាងទៅលើរូបរាងរបស់គាត់។ ពេលនេះកីឡាករSalah លេងនៅក្លឹប Liverpool ជាកីឡាករដែលរកគ្រាប់បានលំដាប់កំពូលហើយពីក្នុងការប្រកួត២៤ដងនៅPremier League ៕

Facebook Comments
Loading...