ស្តាប់អ្នកនៅរស់និយាយពីភាពស្លន់ស្លោរក្នុងពេលយន្តហោះកំពុងដាំក្បាលសំយ៉ុងមកដី

0
21142

អ្នកនៅរស់និងសាក្សីមួយចំនួនដែលសល់ពីស្លាប់ក្នុងព្រឹត្តិការណ៍ធ្លាក់យន្តហោះក្នុងប្រទេសនេប៉ាល់បានពិពណ៍នាអំពីភាពស្លុតរន្ធត់ហួសបើវាចានឹងថ្លែងក្នុងពេលយន្តហោះកំពុងដាំក្បាលសំយ៉ុងមកដីយ៉ាងលឿនហើយដែលបានសម្លាប់មនុស្សអស់៤៩នាក់។image

យន្តហោះបានដឹកអ្នកដំណើរចំនួន៧១នាក់រួមទាំងអ្នកបើកបរ និងអ្នកបំរើលើយន្តហោះនោះផងបានធ្លាក់ចុះមកដីនៅឯព្រលានយន្តហោះTribhuvanក្នុងទីក្រុងកាតាម៉ានឌូនៃប្រទេសនេប៉ាល់។ អ្នកនៅរស់ពីការធ្លាក់យន្តហោះបាននិយាយថា ដំបូងពួកគេបានលឺសម្លេងផ្ទុះយ៉ាងខ្លាំង មនុស្សដែលនៅលើយន្តហោះក៏ស្ទុះឆ្លេឆ្លា ស្លន់ស្លោរគ្មានទឹសតំបន់ ហើយន្តហោះក៏ដាំក្បាលចុះមកដីយ៉ាងលឿន។

ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់។ពេលនេះគេមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការធ្លាក់ យន្តហោះនេះនៅឡើយទេ ។ឯប្រអប់ខ្មៅត្រូវបានរកឃើញហើយពីក្នងគំនរបែកបាក់របស់យន្តហោះ៕

image

image

image

Facebook Comments
Loading...