ស៊ី ជីនពីង-លោកឯងមិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ

0
13182

រដ្ឋសភាចិនបានសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយអនុញ្ញាតឲ្យលោកស៊ី ជីនពីងកាន់ដំណែងជាប្រធានាធិបតីមួយជីវិត  ប៉ុន្តែបើទោះបីជាយ៉ាងណាមកដល់ពេលនេះរលកប្រឆាំងជាមួយលោកនៅតែមិនទាន់ស្ងប់នៅឡើយទេ។ ក្នុងប៉ុន្មានថ្ងៃនេះមានហ្វូងមនុស្សកាន់បដាជាភាសាចិននិងភាសាអង់គ្លេសស្រែកតវ៉ាប្រឆាំងលោកស៊ីនៅបណ្តាសកលវិទ្យាល័យជាច្រើន នៅបណ្តាប្រទេសលោកខាងលិច។

image

ខ្លឹមសារនៃបដាទាំងនេះមានន័យជាអាថ៍ថា៖លោកមិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ,ខ្ញុំមិនយល់ព្រមជាមួយលោកទេ។ ការទិៈទៀនទៅលើការសម្រេចចិត្តក្នុងការផ្លាស់ប្តូរអាណត្តិប្រធានាធិបតីពី២អាណត្តិទៅជាការកាន់អំណាចមួយជីវិតវិញនេះ គឺកំពុងតែបង្ករឲ្យមានបញ្ហារសើបខ្លាំងណាស់នៅក្នុងប្រទេសចិន។

រលកប្រឆាំងនឹងលោកស៊ីកើតមានឡើងខ្លាំងក្នុងចំណោមនិសិ្សតចិននិងអ្នកគាំទ្រពួកគេនៅក្នុងប្រទេសអាមេរិក ក្រោយមករីករាលដាលទៅដល់ប្រទេសអង់គ្លេស បារាំង ហូឡង់ អូស្ត្រាលី និងប្រទេសកាណាដា៕

image

Facebook Comments
Loading...