No posts to display

Block title

សមត្ថកិច្ចជំនាញឃាត់ចាប់រថយន្ត ០១គ្រឿង ដឹកស៊ុតសត្វមាន់ចំនួន៣៨ ៧០០គ្រាប់ គ្មានលិខិតអនុញ្ញាតនាំចូលមកពីប្រទេសវៀតណាម

ព្រះសីហនុ ៖ សមត្ថកិច្ចជំនាញឃាត់ចាប់រថយន្ត ០១គ្រឿង ដឹកស៊ុតសត្វមាន់ចំនួន ៣៨ ៧០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាម នៅលើផ្លូវត្រង់ចំណុចភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្ត...

ឯកឧត្តម បណ្ឌិត អ៊ិត សំហេង និងឯកឧត្តម សុខ សម្បត្តិ បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌបឹងកេងកង និង ឯកឧត្តម សុខ សម្បត្តិ ប្រធាន គណៈកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកេង រួមជាមួយសមាជិកសមាជិកា ថ្នាក់ខណ្ឌ និងសង្កាត់ ចំនួន៦១៥ នាព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ បានបន្តចុះធ្វើយុទ្ធនាការឃោសនាបោះឆោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥។ ក្នុងថ្ងៃចុងក្រោយ...

សម្តេចធិបតីថ្លែងថា ការដំឡើងឋានៈលោក ហ៊ុន ម៉ានីដើម្បីសម្រួលដល់ឋានានុក្រមការងារប៉ុណ្ណោះ គ្មានបំណងអ្វីទេ

ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធិបតីប្រកាស ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា «ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារ ការដំឡើងរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ទៅជាឧបនាយករដ្ឋមន្ដ្រី ដោយសារអ្នកនេះ អ្នកនោះ។ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់ការងារនេះ (កាន់ក្រសួងមុខងារសាធារណៈ) អ្នកណាក៏ដោយ ដែលកាន់ការងារនេះ (កាន់ការងារក្រសួងមុខងារសាធារណៈ)...

តៃវ៉ាន់បានបណ្ដេញនាវាឆ្មាំសមុទ្រចិន ខណៈដែលភាពតានតឹង ឆ្លងកាត់ច្រកសមុទ្រកើនឡើង

បរទេស ៖ តៃវ៉ាន់បានបណ្ដេញនាវាឆ្មាំសមុទ្រចិន ដែលបានចូលដែនទឹក ក្បែរកោះតៃវ៉ាន់ ដាច់ស្រយាលមួយ ទីក្រុងតៃប៉ិ បាននិយាយកាលពីថ្ងៃអង្គារ ខណៈដែលភាពតានតឹង ឆ្លងកាត់ច្រកសមុទ្រកើនឡើង បន្ទាប់ពីការស្លាប់ របស់អ្នកនេសាទចិនពីរនាក់ កាលពីសប្តាហ៍មុន នៅពេលដែលទូក របស់ពួកគេត្រូវបានដេញ ដោយអាជ្ញាធរតៃវ៉ាន់។ កប៉ាល់ចិនបានចូលដែនទឹក នៅជិតកោះ Kinmen ចម្ងាយតែពីរបីគីឡូម៉ែត្រពីកោះ Xiamen ដែលជាទីក្រុងកំពង់ផែក្នុងខេត្ត Fujian របស់ប្រទេសចិននៅម៉ោង ៩...

រដ្ឋបាលខេត្តក្រចេះឆ្លើយតបនឹងការផ្សព្វផ្សាយថា ផ្លូវថ្នល់ក្បែរសាលាខេត្ត នៅរដូវប្រាំង តែមានទឹកដក់ហូរហៀរ មានក្លិនស្អុយ ស្មោកគ្រោក

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលសង្កាត់ក្រចេះ បានលើកឡើងថា ទីតាំងបញ្ហានេះ ក្រុមប្រឹក្សាសង្កាត់ក្រចេះបានប្រជុំអនុម័ត និងដាក់បញ្ចូលក្នុងគម្រោងអាទិភាព ជួសជុលលូ សម្រាប់ឆ្នាំ២០២៤រួចជាស្រេចហើយ នឹងចុះសិក្សាគម្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ឆ្លើយតប នឹងម្ចាស់គណនីហ្វេសប៊ុក (facebook) ឈ្មោះ Chhuon Socheat ដែលពុំបានដឹងអំពីព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ពីកម្មវិធីវិនិយោគ រួមនឹងគម្រោងអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នាំរបស់សង្កាត់បាន ចុះផ្សាយបញ្ហាដែលកើតមាននៅទីតាំងគម្រោងដែលពុំទាន់បានអនុវត្ត បង្កឱ្យមានការភាន់ច្រឡំពីសំណាក់ សារណជនគិតថាអាជ្ញាធរសង្កាត់ ក្រុង និងខេត្តពុំបានគិតគួរយកចិត្តទុកដាក់៕...