បន្ទាយមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ប្រដាល់ពិសេសនាថ្ងៃ២៨មករាខាងមុខ

0
24866

ភ្នំពេញ៖ នៅថ្ងៃទី២៨មករាខាងមុខនេះសមាគមប្រដាល់ខេត្តបន្ទាយមានជ័យនឹងបើកសង្វៀនថ្មីមួយដែលប្រសិទ្ធិនាមថា “កំពូលអ្នកប្រដាល់ខេត្តបន្ទាយមានជ័យដែលនឹងមានការប្រកួតចំនួន៧គូ”

OK [800x600]

លោកថៃ អ៊ូ ប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យបាននិយាយឲ្យដឹងថានេះជាការសាកល្បងមើលសិនហើយបើមានការគាំទ្រនោះវានឹងក្លាយជាព្រឹត្តិការណ៍ប្រចាំសប្ដាហ៍តែម្ដង ។ សម្រាប់ព្រឹត្តិការណ៍នេះគឺមានការប្រកួតជាលក្ខណៈមិត្តភាពរវាងកម្ពុជា-ថៃ២គូការប្រកួតរវាងអ្នកប្រដាល់រួមជាតិដែលមានទម្ងន់ធំៗចំនួន២ គូ និង ៣គូទៀតលោកផ្ដោតទៅលើប្រភេទកីឡាថ្នាលពិសេសក្មេងៗដែលមានប្រភេទទម្ងន់៣០គីឡូក្រាម ។

ការប្រកួតជាលក្ខណៈអន្តរជាតិមានឃុន ឌីម៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ីប្រភេទទម្ងន់៦៣,៥០គីឡូក្រាមប្រកួតជាមួយអ្នកប្រដាល់ថៃផា យ៉ាកឡេក(Pha Yaklek) ។

អ្នកប្រដាល់វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាដែលជាម្ចាសាំមេដាយសំរិទ្ធស៊ីហ្គេមលើកទី២៩ប្រភេទទម្ងន់៥៤គីឡូក្រាមនោះប្រកួតជាមួយអ្នកប្រដាល់ថៃផាត ណាខន(Phat Nakhorn)ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ការប្រកួតសម្រាប់ប្រភេទទម្ងន់ធំ២រូបនោះមានថៃ រដ្ឋាក្លិបក្រុងប៉ោយប៉ែតកីឡាប្រកួតជាមួយលាភ រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់រឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

ចំពោះអ្នកប្រដាល់ទម្ងន់ស្រាល ៣ គូដែលប្រកួតគ្នាក្នុងប្រភេទទម្ងន់៣០គីឡូក្រាមវិញនោះមាស ប៊ុនតុងក្លិបមនោរម្យភ្នំតូចប្រកួតជាមួយតូ ទីងធានក្លិបយុវនិស្ស័យកីឡាខេត្តបន្ទាយមានជ័យ ។ វី គឹមសៀងក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតជាមួយឈួង សុផាត់ក្លិបសៅយ៉ាន់នាគា និង វ័ន្ដ ថៃដេក្លិបរស្មីភូមិគាបប្រកួតជាមួយអ្នកប្រដាល់អេង គឹមឡុងក្លិបរាជសីហ៍ ។

Facebook Comments
Loading...