ក្រុមស៊ីសូផុនអេហ្វស៊ីអេ ក្លាយជាជើងឯក Futsal Cup2017 ប្រចាំខេត្តបន្ទាយមានជ័យ

0
13313

ភ្នំពេញ :ព្រឹត្តិការណ៍Sponsor Futsal Cup2017 វគ្គជម្រុះសម្រាប់មណ្ឌលខេត្តបន្ទាយមានជ័យបានបញ្ចប់ ការប្រកួតហើយបន្ទាប់ពីដំណើរការប្រកួតរយៈពេល២ថ្ងៃគឺថ្ងៃទី២៣ និង ២៤ធ្នូនោះ ។

លោកសឹម សានត្រានអ្នកគ្រប់គ្រងព្រឹត្តិការណ៍ប្រកួតនេះបានឲ្យដឹងថា សម្រាប់មណ្ឌលខេត្តបន្ទាយមានជ័យ មានក្រុមបាល់ទាត់ចូលរួមចំនួន៣២ក្រុមហើយការប្រកួតតាមរូបមន្តជម្រុះ(Knock-Out)ដូចមណ្ឌលដទៃដែរ ។

ចំណាត់ថ្នាក់លេខ១មណ្ឌលខេត្តបន្ទាយមានជ័យបានទៅក្រុមស៊ីសូផុនអេហ្វស៊ីអេដែលក្រុមនេះប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុមហ្វេមមីលីអេហ្វស៊ី៥ ទល់៤ទាំងប្រផិតប្រផើយ ។ ក្រុមហ្វេមមីលីអេហ្វស៊ីទោះបីបានចំណាត់ថ្នាក់ លេខ២ក៏ក្រុមនេះមានកៅអីសម្រាប់ការប្រកួតវគ្គ១០ក្រុមចុងក្រោយដែលសុទ្ធតែជាក្រុមខ្លាំងមកពីមណ្ឌ៤ផ្សេងទៀតដែរ ។
នេះជាមណ្ឌលទី២ហើយដែលបានប្រកួតរកក្រុមខ្លាំងសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលមាន១០ក្រុមចុងក្រោយ ។មណ្ឌលដែលបញ្ចប់ការប្រកួតហើយនោះគឺមណ្ឌលរាជធានីភ្នំពេញដែលក្រុមខ្លាំងទាំង២របស់មណ្ឌលនេះ គឺក្រុមរ៉ូលីងអេហ្វស៊ី និង ក្រុមហូមស្ប៉តអេហ្វស៊ី ។

សម្រាប់មណ្ឌលដែលត្រូវប្រកួតបន្តគឺមណ្ឌលខេត្តសៀមរាបដែលនឹងត្រូវធ្វើរយៈពេល២ថ្ងៃដែរគឺថ្ងៃទី៣០និង៣១ធ្នូសប្ដាហ៍ក្រោយ ។

25990677_1652074311515286_623542514_n

Facebook Comments
Loading...