ការប្រកួតកីឡាវូស៊ូប្រកួតជើងឯកជាតិបញ្ចប់ទាំងជម្លោះយ៉ាងក្ដៅគគុក

0
7246

ភ្នំពេញ: ការប្រកួតកីឡាវូស៊ូជើងឯកជាតិឆ្នាំ២០១៧មានក្លិបចំនួន១២ចូលរួមដែលមានកីឡាករ-កីឡាការិនីចំនួន២៨០នាក់ និងប្រកួតលើ២៥វិញ្ញាសា ។វូស៊ូ(Wushu)មាន ២ ប្រភេទគឺប្រភេទប្រយុទ្ធហៅថាវូស៊ូសាន់ស៊ូ(Wushu-Sanshu)ដែលមាន៨ប្រភេទទម្ងន់គឺបុរសមាន៥ប្រភេទទម្ងន់ និង នារី ៣ ប្រភេទទម្ងន់ ។វូស៊ូសំដែងហៅថាវូស៊ូតាវលូ(Wushu Taolu) ដែលមាន១៧វិញ្ញាសា ។

លុយ

ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី១ មកនោះបានបញ្ចប់ហើយនៅល្ងាច ថ្ងៃទី៥ធ្នូ ។ លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡា លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាងមេ បញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអញ្ជើញចូល រួមបំពាក់មេដាយដល់ជ័យលាភី ។

សម្រាប់សហព័ន្ធមួយនេះកំពុងតែមានជម្លោះផ្ទៃក្នុងយ៉ាងក្ដៅគគុកតាំងពីមុនពេលប្រកួត ពេលកំពុងប្រកួតរឿងរ៉ាវកើតមានមិនចេះចប់ ។ជម្លោះក្នុងសហព័ន្ធនេះបានធ្វើឲ្យពួកគេតឹងសរសៃ ក ដាក់គ្នារៀងរាល់ពេល ។
លោកហ៊ុន សាមុតដែលជាប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាដែលជាអ្នកទទួលបន្ទុករៀបចំការប្រកួតនេះបានកាត់ក្ដីឲ្យមន្ត្រីបច្ចេកទេសពាក់អាវពណ៌ក្រហមដើម្បីកុំឲ្យប្រៀបលើគ្នា ។

ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសច្រើនជាងគេគឺក្នុងចំណោម២៥វិញ្ញាសាក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាស ១០គ្រឿង ក្លិបបាក់ទូកបានមេដាយមាស ៥ គ្រឿងក្លិបទួនហ្វាបានមេដាយមាស៣គ្រឿង ក្លិបមានជ័យមេដាយមាស ៣ គ្រឿងក្លិបអូឡាំពិកមេដាយមាស២គ្រឿងក្លិបមុខវាំងមេដាយមាស ១ គ្រឿង និង ក្លិបសំរោងអណ្ដែតមេដាយមាស ១គ្រឿង ។

គួរបញ្ជាក់ថាសហព័ន្ធនេះបានធ្វើមហាសន្និបាតម្ដងហើយតែដោយសារសមាសភាពគណៈកម្មាធិការប្រតិបត្តិ មានសណ្ឋានជាគ្រួសារនិយមនោះទើបក្រសួងអប់រំយុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកមិនទទួលស្គាល់នោះ ។ទាំងអាជ្ញាធរកីឡាទាំងអង្គការសង្គមកីឡាទាមទារឲ្យសហព័ន្ធនេះធ្វើមហាសន្និបាតឡើងវិញជាបន្ទាន់។
ស្ថិតក្នុងស្ថានភាពគ្មានមេគ្មានកោយបែបនេះទើបអគ្គនាយកីឡាសម្រេចឲ្យនាយកដ្ឋានអប់រំកាយ និង កីឡាជា អ្នករៀបចំឲ្យមានការប្រកួតជើងឯកជាតិនេះឡើង ។

photo_2017-12-01_11-23-37

photo_2017-12-01_11-24-00

Facebook Comments
Loading...