Gareth Bale ​និងJames Rodriguezមិន​មានឈ្មោះ​ក្នុង​បញ្ជី​ក្រុម ​​ទៅ​ប្រកួត​ជាមួយ​ក្រុមManchester Cityឡើយ

0
22452

កីឡាបរទេស ៖ លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Real Madrid មិនចាត់ទុកខ្សែ​ប្រយុទ្ធ Gareth Bale ​និង James Rodriguez ក្នុងខ្សែភ្នែកឡើយ ហើយ​មិន​ដាក់ឈ្មោះ​ក្នុង​បញ្ជី​ក្រុម Real Madrid ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម Manchester City ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយនៅ​យប់​ថ្ងៃ​សុក្រខែសីហា​​នេះ​។​

ក្រុម Real Madrid ​បាន​បរាជ័យ​កាល​ពី​ជើង​ទី​១ ​ក្នុង​លទ្ធផល ​២-១ ​រួច​មក​ហើយ។ ដូច្នេះ​ជើង​ទី​២​លេង​នៅ​ទឹក​ដី​អង់គ្លេស ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​លោក Zidane ​ពិបាក​ក្នុង​ការ​វាយ​បក​យក​ឈ្នះ​វិញ​ផង​ដែរ។ ​តែបើទោះជាយ៉ាងនេះក្តីកីឡាករBale ​និង James មិនមានឈ្មោះក្នុងក្រុមចេញទៅលេងនៅ​អង់គ្លេសឡើយ បើទោះជាពួកគេ​បាន​មក​ហាត់​ជា​ធម្មតា​នៅ​ក្នុង​ក្រុម​កាល​ពី​ពេល​កន្លង​ទៅ​នេះក៍ដោយ។

​ទាំង​នេះ​បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​កីឡាករ​ទាំង​ពីរ ​និង​អ្នក​ចាត់ការ Zidane ​បាន​ឈាន​ដល់​ទី​បញ្ចប់​ទៅ​ហើយ។ ​លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម ​បាន​បញ្ចូល​ឈ្មោះ​កីឡាករ​ក្មេង​ៗ​ក្នុង​ក្រុម​ជំនួស​ពួកគេ​ទាំង​ពីរ។ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល ​និង​កូឡុំប៊ី​ខាង​លើ​ទាំង​ពីរ​នេះ​ដែរ ​កាល​ពី​ចុង​រដូវ​កាល​កន្លង​ទៅ​នេះ ​ក៏​ពួកគេ​មិន​មាន​ឈ្មោះ​លេង​ដែរ។ Bale ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង ​ខណៈ​ដែល James ​វិញ ​មិន​មាន​ឈ្មោះ​តែ​ម្ដង ដោយ​សាមី​ខ្លួន​សុំ​មិន​បាច់​បញ្ចូល​ឈ្មោះ​គេ​ទេ បើ​សិន​ជា​មិន​ដាក់​ឱ្យ​លេង​ដដែល៕

Facebook Comments
Loading...