ចិនថា ហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ធ្វើសមយុទ្ធរួមគ្នាក្នុងដែនជម្លោះកំពង់ធ្វើឲ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងរញ៉េរញ៉ៃ និងបង្កើតចំណុចក្តៅ

0
395

បរទេស ៖ ប្រទេសចិនបានធ្វើ “ការល្បាតប្រយុទ្ធ”កាលពីថ្ងៃអាទិត្យនៅក្នុងសមុទ្រចិនខាងត្បូង ស្របពេលដែលប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី បានធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង នៅក្នុងដែនទឹកដែលមានជម្លោះ ដែលកំពង់ធ្វើឲ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងរញ៉េរញ៉ៃ និងបង្កើតចំណុចក្តៅ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា សកម្មភាពនៅដែនសមុទ្របានធ្វើឡើង ប៉ុន្មានថ្ងៃមុនប្រធានាធិបតីអាមេរិកលោក Joe Biden នឹងត្រូវរៀបចំកិច្ចប្រជុំត្រីភាគីលើកដំបូង ជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន ជាមួយនឹងភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែង យ៉ាងក្តៅគគុកលើរបៀបវារៈ។

បញ្ជាការ Southern Theater នៃកងទ័ពរំដោះប្រជាជនចិនរបស់ទីក្រុងប៉េកាំង (PLA) បាននិយាយថា ខ្លួនកំពុងរៀបចំ “ការល្បាតរួមគ្នារបស់កងទ័ពជើងទឹក និងផ្លូវអាកាសនៅសមុទ្រចិនខាងត្បូង” ។បញ្ជាការនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រាល់សកម្មភាពយោធាដែលធ្វើអោយ ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងរញ៉េរញ៉ៃ និងបង្កើតចំណុចក្តៅ គឺស្ថិតនៅក្រោមការគ្រប់គ្រង” ។

យោធាហ្វីលីពីនបាននិយាយថា សមយុទ្ធរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន “បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសដែលចូលរួមក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ក្នុងការគាំទ្រដល់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ តាមរយៈសមយុទ្ធអន្តរប្រតិបត្តិការក្នុងដែនសមុទ្រ”៕

Facebook Comments
Loading...