ចាប់ពីថ្ងៃទី៩ ដល់១១ មេសានេះ សីតុណ្ហភាព អាចនឹងឡើងដល់៣៨អង្សា នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាបអាចនឹងឡើងដល់៣៩អង្សា

0
127

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៩ ដល់១១មេសា ២០២៤នេះ សីតុណ្ហភាព អាចនឹងឡើងដល់ ៣៨ អង្សា នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាបអាចនឹងឡើងដល់ ៣៩ អង្សា ខណៈតំបន់មាត់សមុទ្រ ៣៦ អង្សា បើយោងតាមការជូនដំណឹង របស់ក្រសួងធនធានទឹកឧតុនិយម នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដោយក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប៖សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

២.តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

៣.តំបន់មាត់សមុទ្រ៖សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

 

Facebook Comments
Loading...