លោក ស៊ូ ស៊ីវុត្ថា និងភរិយា រួមទាំងមន្ដ្រីបុគ្គលិកក្រោមឱវាទទាំងអស់ រៀបចំពិធីសូត្រមន្ដ ប្រោះព្រំ លើករាសីសុំសេចក្ដីសុខ សេចក្ដីចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

0
386

ភ្នំពេញ ៖ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និង ភូមិបាលខណ្ឌព្រែកព្នៅ និងភរិយា រួមនិងមន្ដ្រីបុគ្គលិក ក្រោមឱវាទទាំងអស់ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានជួបជុំគ្នានៅស្នាក់ការរបស់ខ្លួនស្ថិតតាមបណ្ដោយ មហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ រៀបចំពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ប្រោះព្រំ លើក រាសីដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ព្រះនាមមហោទរាទេវី បុត្រីទី៧ នៃស្ដេចកុបិល្លមហាព្រហ្ម ជាអ្នកចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។

សូមជំរាបជូនថា ក្នុងរដូវកាលនេះមន្ដ្រីបុគ្គលិកតាមស្ថាប័ន អង្គភាពក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទៅតែងប្រតិបត្តិ នូវទំនៀម ទម្លាប់ប្រពៃណី ពីដូនតា ដោយបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា ឲ្យពរសព្វសារធុការ សេរីសួស្ដី ជ័យមង្គលវិបុលសុខគ្រប់ប្រការ និងសូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងកិច្ចការងាររបស់ខ្លួន នៅឆ្នាំបន្ដ។ ជាមួយ នេះក៏ដើម្បីឲ្យអ្នកចូលរួមទាំងអស់ ជម្រះចិត្ត ជម្រុះចោលនូវអ្វីដែលជាគ្រឿងសៅហ្មងទាំងពួង ចាប់យកតែរឿងល្អ ប្រព្រឹត្តិនូវ អំពើល្អ ជាប្រយោជន៍ដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

ក្រៅពីពិធី សូត្រមន្ដចំរើនព្រះបរិត្ត សមាជិក សមាជិកាទាំងអស់ បានវេរចង្ហាន់ប្រគេនព្រះសង្ឃ ឧទ្ទិសកុសល ដល់មាតាបិតា បុព្វការីជន សាច់សាលោហិតដែលបានចែកស្ថានទៅ និងយុទ្ធជនយុទ្ធនារី វីរៈជនស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឲ្យអ្នកទាំងនោះរួចរំដោះ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាយើងកាន់ព្រះពុទ្ធសាសនា សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង មហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មី កាន់តែមានអត្ថន័យ និង ជាប្រយោជន៍ធំធេង សម្រាប់ ពលរដ្ឋខែ្មរ ដូចជា ស្រោចទឹក ខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធី ស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗ ទៀត ដែលពាក់ព័ន្ធនឹងសាសនាជាដើម៕

Facebook Comments
Loading...