ការអំពាវនាវរបស់ក្រសួងសុខាភិបាល​ ក្នុងកិច្ចការពារសុខភាពសម្រា​ប់បុគ្គលគ្រប់រូប​ នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែ​

0
12659

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩​ កុំឲ្យឆ្លងមកបុគ្គល​ មកក្រុមគ្រួសារ​ និងកុំឲ្យមានការឆ្លងចូលសហគមន៌​ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ​ តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល​ ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីក​ គ្រុនឈាម​ គ្រុនចាញ់​ ជាដើម។

ការធ្វើដំណើរទៅទីណា​ កន្លែងណា​ ពេលណា​ ត្រូវតែពាក់ម៉ាស់ការពារជានិច្ច​ លាងដៃសម្អាតឲ្យបានញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះ​ ឡើង​ ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា​ សម្រាន្តក្នុងមុង​ ប្រើថ្នាំលាបដៃជើង​ការពារមូសខាំ​ (Repellent) ប្រើសម្លៀកបំពាក់វែងៗជិតដៃជើង​ ដាក់អាបែតក្នុងពាង​ ឫអាងទឹក​ អនាម័យបរិដ្ឋានជុំវិញផ្ទះកុំឲ្យមានទឹកដក់​ និងព្រៃស្តុកជាដើម​ ដើម្បីការពារជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសារមូសខាំ។ សូមជូនពរបងប្អូនមានសុខភាពល្អ​ ចៀសផុតនូវជំងឺដង្កាត់​ ពិសេសកុំឲ្យមានការចម្លងវីរុសកូវីដ-១៩​ ក្នុងសហគមន៌​ និងកុំឲ្យមូសខាំ​ នាំឲ្យមានជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀត៕

អត្ថបទដោយ៖​ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

 

Facebook Comments
Loading...