លោក Mauricio Pochettino​ជា​ជម្រើស​ទី​១​ដែល​ត្រូវ​នាំ​យក​មក​ដឹក​នាំ​ក្រុម ជំនួស​លោក Setien

0
19918

កីឡាបរទេស ៖ លោក Mauricio Pochettino​ មិន​ទាន់​ទទួល​ការងារ​អ្វី​នោះ​ទេ ​ចាប់​តាំង​ពី​ត្រូវ​ក្រុម Spurs ​បណ្ដេញ​ចេញ​មក តែពេលនេះឮល្ហៀងៗថាក្រុម FC Barcelona រើសយកលោក​ជា​ជម្រើស​ទី​១​ដែល​ត្រូវ​នាំ​យក​មក​ដឹក​នាំ​ក្រុម ជំនួស​លោក Setien​ប្រសិន​បើ​មាន​ការ​បណ្ដេញ។

ក្រុម FC Barcelona ​បាន​ស្វែង​រក​ឃើញ​អ្នក​ជំនួស​លោក Setien ​បាន​ហើយ ​គឺ​លោក Mauricio Pochettino ​ប្រសិន​បើ​មាន​ការ​បណ្ដេញ​អ្នក​ចាត់ការ​ចេញ​នៅ​ពេល​ខាង​មុខ។

លោក Setien ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​បរាជ័យ​នៅLa Liga ​មកមាន​ដំណឹង​ថា​តំណែង​របស់​លោក​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ក្ដៅ​មែនទែន។ ​វិធី​តែ​មួយ​គត់​ដែល​លោក​អាច​រក្សា​កៅអី​បាន គឺ​ធ្វើ​យ៉ាងណា​ឈ្នះ UEFA Champions League ​ឱ្យ​បាន។ ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​ក្រុម Barcelona កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ត្រៀម​សម្រាប់​ចូល​ដឹក​នាំ​ក្រុម​បន្ដ​ហើយ។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ក្រុម Barcelona ​បាន​យក​លោក Mauricio Pochettino គឺ​ជា​ជម្រើស​ទី​១​ដែល​ត្រូវ​នាំ​យក​មក​ដឹក​នាំ​ក្រុម​បន្ដ​ទៀត។ ​អតីត​អ្នក​ចាត់ការ​ក្រុម Spurs ​រូប​នេះ ​មិន​ទាន់​ទទួល​ការងារ​អ្វី​នោះ​ទេ ​ចាប់​តាំង​ពី​ត្រូវ​ក្រុម Spurs ​បណ្ដេញ​ចេញ​មក។ ​ដូច្នេះ​ប្រសិន​បើ​ក្រុម Barcelona ​អ្នក​ទាក់ទង​គឺ​អាច​មាន​ភាគរយ​ច្រើន​ថា​យក​បាន៕

Facebook Comments
Loading...