បន្ទាប់ពីរបូតពានលីគកំពូល La Liga ក្លិបអ្នកមានបុណ្យ Barce​lona កំពុងតែត្រៀមលក់កីឡាករ១២នាពេលខាងមុខ

0
45098

អេស៉្បាញ ៖ បន្ទាប់ពីរបូតពានលីគកំពូល La Liga បានទៅក្លិប Real Ma​d​rid មកក្លិបអ្នកមានបុណ្យ Barcelona កំពុងតែត្រៀមកីឡាករជួរមុខរហូតដល់១២នាក់ ដើម្បីលក់ចេញនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។

បើតាមរបាយការណ៍របស់ កាសែតអេស្ប៉ាញ Marca បានឲ្យដឹងថាក្លិបអ្នកមានបុណ្យ Barcelona កំពុងតែត្រៀមកីឡាករជួរមុខរហូតដល់១២នាក់ ដើម្បីលក់ចេញនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ជាមួយគ្នានេះក៏មានក្លិបធំៗមួយចំនួនកំពុងតាមចរចាទិញយកអ្នកកីឡាករទាំង១២នាក់នោះផងដែរ។

អ្នកទាំង១២អ្នកនោះមានដូចជាអ្នកចាំទី Neto, ខ្សែការពារ Nelson Semodo, Samuel Umtiti, Junior Firpo, Jean-Clair Todibo, ខ្សែបម្រើ Arturo Vidal, Carles Alena, Rafinha, Ivan Rakitic និងខ្សែប្រយុទ្ធ Ousmane Dembele, Martin Braithwaite, Philippe Coutinho។មូលហេតុដែល Barca ត្រៀមលក់ពួកគេនោះគឺដោយសារក្លិបកំពុងតែចង់បានកីឡាករថ្លៃៗមករួមក្រុម ក្នុងនោះកីឡាករតម្លៃខ្លួនកប់ពពក Lautaro Martinez របស់ក្លិប Inter Milan គឺជាគោលដៅដ៏ធំបំផុតមួយរបស់ក្លិប។

ជាមួយគ្នានេះក៏មានក្លិបធំៗមួយចំនួនកំពុងតាមចរចាទិញយកអ្នកកីឡាករទាំង១២នាក់នោះផងដែរ។សម្រាប់កីឡាករ Semedo គឺជាទុនដ៏ធំមួយប្រសិនបើ Barca អាចលក់ចេញបាន ខណៈដែលក្លិបអ្នកមាន Manchester City កំពុងតែចាប់អារម្មណ៍រូបគេ។ ដូចគ្នានេះសម្រាប់កីឡាករ Dembele ក៏ត្រូវបានគេរំពឹងថាអាចនឹងលក់បានថ្លៃផងដែរ។ គួរឲ្យដឹងដែរថាក្លិបដែលកំពុងដឹកនាំដោយលោក Satien មួយនេះបានរបូតពានលីគកំពូល La Liga ទៅឲ្យក្លិប Real Madrid បាត់ទៅហើយនៅរដូវកាលនេះ។ យ៉ាងណាមិញ Barcelona កំពុងតែត្រៀមខ្លួនដើម្បីជួបនឹង Napoli នៅក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២ ពានរង្វាន់ Champions League បន្ទាប់ពីស្មើគ្នា១ទល់១កាលពីជើងទី១៕

Facebook Comments
Loading...