ប្រកួតចុងក្រោយតើក្រុមLeicester City​ អាចដណ្តើមកៅ​អី​លេង Champions League ពីក្រុម​Unitedបានដែរឬទេ

0
10671

កីឡាបរទេស ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​ការ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ ទល់Leicester City ​ដើម្បី​មាន​កៅអី​លេង Champions League ​នា​រដូវ​កាល​ក្រោយ​នេះ​។

ក្រុម Man Utd ​លេង​ស្មើ​ក្រុម West Ham ​នៅ​យប់មិញ​នេះ​ក្នុង​លទ្ធផល ១-១។ ដោយសារ​តែ Chelsea ​លេង​ចាញ់ Liverpool ​ក្នុង​លទ្ធផល ​៥-៣ ​ដែរ​នោះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក ​Solskjaer ​មាន​ឱកាស​ចាប់​យក​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង Premier League ​ទៅ​ហើយ ស្រប​ពេល Chelsea ​ធ្លាក់​ទៅ​លេខ​៤​វិញ ​និង Leicester City ​លេខ​៥។ ​

​ដោយសារ​តែ​ពិន្ទុ​ប្រដេញ​គ្នា​ខ្លាំង ​ហើយ​ប្រកួត​ចុង​ក្រោយ​ក្រុម Man Utd ​ត្រូវ​ប៉ះ Lei​c​ester City ​ផង​នោះ ទើប​បាន​ជា​ក្រុម​បិសាច​ក្រហម​មិន​អាច​ភ្លាត់​ចាញ់​បាន​នោះ​ទេ។ ​ប្រកួត​នេះ​ដែរ ​ពួកគេ​ត្រូវ​ការ​តែ​ស្មើ​យក​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ ​ដើម្បី​មាន​ឱកាស​បាន​កៅអី UEFA Champions League ​សម្រាប់​រដូវ​កាល​ក្រោយ ព្រោះ Leices​ter City ​នៅ​លេខ​៥ ​មាន​៦២​ពិន្ទុ ​ស្រប​ពេល Man Utd ​លេខ​៣ ​និង Che​lsea ​នៅ​លេខ​៤​នោះ មាន​៦៣​ពិន្ទុ​ដូច​គ្នា៕

Facebook Comments
Loading...