ក្រុមអ្នកតវ៉ាមានមនុស្សប្រុស ស្រី រួមទាំងកុមារផងប្រមាណ២០នាក់ តវ៉ាដោះលែងទណ្ឌិត១៥នាក់នៅមុខតុលាការ

0
8455

ភ្នំពេញ ៖ ក្រុមអ្នកតវ៉ាមានមនុស្សប្រុស ស្រី រួមទាំងកុមារផងប្រមាណ២០នាក់ បានមកលើកបដាទាមទារតវ៉ាអោយតុលាការដោះលែងទណ្ឌិតជនចំនួន១៥នាក់ ដែលអាជ្ញាធរតុលាការចាប់ឃុំខ្លួននាពេលកន្លងទៅ ពាក់ព័ន្ធនិងបទល្មើសញុះញង់អោយប្រព្រឹត្តបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅខាងមុខតុលាការ។

ការតវ៉ានេះត្រូវអាជ្ញាធរខណ្ឌ៧មករា បានមកទប់ស្កាត់ភ្លាមៗ ដោយរុញច្រានអោយក្រុមអ្នកតវ៉ាចាកចេញពីមុខតុលាការ អោយទៅឈរនៅក្បែររបងស្តាតអូឡាំពិក និងដកហូតយកបដាតវ៉ាទាំងនោះ។

ជាការកត់សម្គាល់ ការតវ៉ានៅក្នុងសំណុំរឿងទណ្ឌិតជន១៥នាក់នេះ បានកើតឡើងច្រើនដងហើយ ប៉ុន្តែក្រុមអ្នកតវ៉ាហាក់មិនធ្វើឡើងដោយឆន្ទៈរបស់គេពិតប្រាកដទេ ដូចជាមានអង្គការក្រៅរដ្ឋាភិបាលខ្លះជំរុញអោយមានករណីនេះ៕

Facebook Comments
Loading...