កក្រើកទៀតហើយអ្នកប្រដាល់ជើងចាស់Mike Tyson និង Holyfield អាចជួបគ្នាម្តងទៀតនាពេលឆាប់នេះ

0
878

កីឡាបរទេស ៖ អ្នក​ប្រដាល់​ជើង​ចាស់ Evander Holyfield ​កំពុង​សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង​នៅ​សប្ដាហ៍​នេះ ​ដើម្បី​សម្រេច​បំណង​ឡើង​ប្រកួត​ជាមួយ Mike Tyson ​ម្ដង​ទៀត ក្នុងអាយុជាង៥០ឆ្នាំ ដែលបានធ្វើឲ្យអ្នក​គាំទ្រ​សរសើរ​ថា​វ័យ​ចាស់​ហើយ តែ​នៅ​ខ្លាំង​ដដែល។

មិនខុសពីកីឡាករជើងចាស់ Holyfield នោះឡើយMike Tyson ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ហ្វឹកហាត់​និង​បង្ហោះ​វីដេអូ​ជាច្រើន​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សរសើរ​ថា​វ័យ​ចាស់​ហើយ តែ​នៅ​ខ្លាំង​ដដែល។ ​ការ​សម្រុក​ហាត់​នេះ ត្រូវ​បាន​គេ​ដឹង​ថា លោក​នឹង​ឡើង​សង្វៀន​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មួយ ​ដោយ​អាច​ប៉ះ​ជាមួយ Holyfield ​ទៀត​ផង។

ដោយ​ឡែក​សម្រាប់ Holyfield ​វិញ ​ក៏​សម្រុក​ហាត់​វិញ​ដូច​គ្នា។ ​លោក​បាន​និយាយ​ថា​ចង់​ឡើង​សង្វៀន​ប្រកួត​ម្ដង​ទៀត ​ដោយ​ប៉ះ​ជាមួយ​ដៃ​គូ​ចាស់​ដែល​ធ្លាប់​ខាំ​ស្លឹក​ត្រចៀក​លោក​គឺ Mike Tyson។ ​អ្នក​ប្រដាល់​វ័យ​៥៧​ឆ្នាំ​បាន​និយាយ​ថា​៖ “នេះ​ជា​ប្រកួត​ដែល ​អ្នក​គ្រប់​គ្នា​ចង់​ឃើញ​ខ្លាំង​”៕

Facebook Comments
Loading...