របួសធ្ងន់និងស្រាល៩នាក់ក្នុងចំណោម១៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តបុកគោយន្តកន្ត្រៃ

0
953

ស្ទឹងត្រែង ៖ បុរសម្នាក់បើករថយន្តម៉ាកម៉ាស់ស្តា១គ្រឿង បើកបរយ៉ាងលឿនជ្រុល ទៅបុកគោយន្តកន្ត្រៃយ៍ពេញទំហឹង បណ្ដាលឲ្យមានមនុស្សចំនួន០៩នាក់ បានរងរបួសធ្ងន់ និងស្រាល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលម៉ោង១៧ និង៥០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅផ្លូវលំចំណុចអូរុន ស្ថិតនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកម៉ាសស្ដាពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ 2AZ-1057 បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកគោយន្តកន្ត្រៃយ៍មួយគ្រឿងម៉ាកគូបូតា ពណ៌ក្រហមក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិចបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៩នាក់តែម្តង។

សមត្ថកិច្ចបានឱ្យដឹងថាអ្នកបើករថយន្តមានឈ្មោះ ព្រីង ពិសិដ្ឋ ភេទប្រុស មានអាយុ៣៧ឆ្នាំ មុនរបរជាអាជីវករ មានទីលំនៅរាជធានីភ្នំពេញសំណាងល្អអត់រងរបួសចំណែករថយន្តរងកាខូចខាតមួយកំណាត់មុខ។ ដោយឡែកអ្នកបើកបរគោយន្តមានឈ្មោះ ប៉ាង ព្រឹត្ត អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅស្ថិតនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អ្នកជិះរួមដំណើរនៅលើគោយន្តកន្ត្រៃសរុបទាំងអស់មានចំនួន១៣នាក់ ចំណែកអ្នករងរបួសធ្ងន់ និងស្រាមានចំនួន០៩នាក់របួសធ្ងន់ចំនួន០៤នាក់ និងស្រាចំនួន០៥នាក់។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យខេត្ត៕

Facebook Comments
Loading...