ជនសង្ស័យជនជាតិចិនចំនួន៣នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធករណីមនុស្សឃាតគិតទុកជាមុន

0
792

ព្រះសីហនុ ៖ កម្លាំងអាវុធហត្ថដឹកនាំដោយវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងទទួលជំនាញស្រាវជ្រាវពត៌មាន និងសន្តិសុខ បានចុះធ្វើការស្រាវជ្រាវករណីមានមនុស្សធ្លាក់ស្លាប់នៅចំណុច ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ដែលពាក់ព័ន្ធទៅនិងមនុស្សឃាតគិតទុកជាមុន នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ខែ,ឧសភា ឆ្នាំ.២០២០ ។

លោកវរសេនីយ៍ឯក សុង កុសល បានអោយដឹងថាជនសង្ស័យទាំង៣នាក់រួមមាន១.ឈ្មោះ Lin Xiao Jun ( លីនហាវ ជុន ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅបច្ចុប្បន្ន ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ២.ឈ្មោះឆឹង ជីងខួយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅបច្ចុប្បន្នសណ្ឋាគារហ័រ.សាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ៣.ឈ្មោះPu  Song Lin( ពូ សុងលីន)ភេទប្រុស អាយុ៣៤ឆ្នាំ  ជនជាតិចិន លិខិតឆ្លងដែនលេខៈ EG4904033 មុខរបរទេសចរណ៍ស្នាក់នៅបច្ចុប្បន្ន សណ្ឋាគារហ័រ.សាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង៣នាក់ខាងលើ គឺពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នៅចំណុចសណ្ឋាគារមហាសមុទ្រ (ករណីបុរសជនជាតិចិនធ្លាក់ពីលើសណ្ឋាគារជាន់ទី៣ស្លាប់) ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។

ដោយឡែកជនសង្ស័យទាំង៣នាក់បានរត់មកស្នាក់នៅសណ្ឋាគារមួយកន្លែងក្បែររង្វង់មូលតោពីរ ក្រោយមកត្រូវបានអាវុធហត្ថខេត្តឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០២០ ចំណុចក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុង ខេត្តព្រះសីហនុ ។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន:1.រថយន្ត០១គ្រឿងម៉ាកហាយឡេនឌឺពណ៌កណ្តុប្រមេះស្លាកលេខព្រះសីហនុ2B-9225-2.ទូរស័ព្ទ០២គ្រឿង-3.លិខិត​ឆ្លងដែនជនជាតិចិនចំនួន០២ច្បាប់ ព្រមទាំងឯកសារពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថកំពុងធ្វើការសាកសួរតាមនីតិវិធីនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ និងបន្តស្រាវជ្រាវរកមុខបក្សពួកដែលពាក់ព័ន្ធបន្ថែមទៀត៕

Facebook Comments
Loading...