ម៉ាឡេស៊ីចាញ់តៃប៉ិ០ទល់២ មុនជំនួបជាមួយក្រុមកម្ពុជា

0
2992

ភ្នំពេញ: ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសម៉ាឡេស៊ីបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី៨កញ្ញាដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃទី១០កញ្ញា ។

មុននឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្រុមម៉ាឡេស៊ីបានប្រកួតកំដៅសាច់ដុំជាមួយក្រុមតៃប៉ិនាកីឡដ្ឋាន Taipei Municipal នៅក្រុងតៃប៉ិ ។

សូមបញ្ជាក់ថាកាលពី២ឆ្នាំមុនក្រុមតៃប៉ិធ្លាប់ត្រូវក្រុមជម្រើសជាតិកម្ពុជាឈ្នះ២ ទល់០ម្ដងហើយ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian UAE 2019 ។

ពេលនេះក្រុមកម្ពុជាស្ថិតក្រោការដឹកនាំរបស់លោក Keisuke Honda ដែលជាកីឡាករជម្រើសជាតិ
ជប៉ុនដែលទើបតែចូលនិវត្តន៍ ។ គ្រូបង្វឹករូបនេះកំពុងតែដឹកនាំក្រុមកម្ពុជាទៅតាមលក្ខណៈស្ដង់ដារមួយដែលកន្លងមកកម្ពុជាពុំធ្លាប់បានអនុវត្តន៍ ។

នៅពេលលោកបង្ហាត់លោកបានហាមប្រាមមិនឲ្យអ្នកដែលមិនជាប់ពាក់ព័ន្ធជាមួយនឹងបាល់ទាត់
ចូលទៅមើលឡើយសូម្បីតែអ្នកសារពត៌មានក៏ពុំអនុញ្ញាតដែរ ។ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាដែលបានជ្រើសរើសរួចហើយនោះត្រូវបានឲ្យសម្រាកជុំគ្នាហើយពេលខ្លះដោយចង់ដឹងពីវត្តមានរបស់សមាជិកក្រុម តើនៅក្នុងជម្រំប្រមូលផ្ដុំឬក៏អត់នោះលោកកោះប្រជុំទាំងយប់ក៏មានដែរ ។

កម្ពុជាត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនៅថ្ងៃទី១០កញ្ញាដែលមកទល់ពេលនេះអ្នកគាំទ្រនានារបស់កម្ពុជាកំពុងតែរង់ចាំអ៊ុតលទ្ធផលរបស់ក្រុមកម្ពុជា បន្ទាប់ពីក្រុមកម្ពុជាស្ថិតក្រោមការ
គ្រប់គ្រងរបស់អតីតកីឡាករលំដាប់ពិភពលោកគឺលោក Keisuke Honda ។

រង់ចាំអ៊ុតលទ្ធផលទាំងអស់គ្នាថាតើលោក Keisuke Honda អាចដឹកនាំក្រុមកម្ពុជាឲ្យបានទទួលលទ្ធផលល្អក្នុងជំនួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីឬទេ ?

Facebook Comments
Loading...