គ្រូវ៉ូវីណាមវៀតណាមមកបង្ហាត់កីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា

0
961

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានអញ្ជើញគ្រូឯកទេសផ្នែកសរសៃរនិងផ្នែកព្យាបាលនៅទីលានចំនួន៣នាក់ដែលមកពីសហព័ន្ធកីឡាវ៉ូវីណាមប្រទេសវៀតណាមដើម្បីបង្ហាត់បង្រៀនដល់គ្រូបង្វឹកកីឡាវ៉ូវីណាមកម្ពុជា និងកីឡាករកីឡាវ៉ូវីណាមកម្ពុជានៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ឡេ ឌិនហ្វឿក ជាសមាជិកនៃសហព័ន្ធកីឡាវ៉ូវីណាមប្រទេសវៀតណាមបាននិយាយថា លោកជាគ្រូបង្វឹកនៅក្លិបមួយនៅទីក្រុងហូជីមិញដែលមានកីឡាករកីឡាការិនីវ៉ូវីណាមប្រហែលជា៣០០នាក់ចំពោះក្លិបមួយៗក្នុងប្រទេសនេះក៏មានកីឡាករ-កីឡាការិនីវ៉ូវីណាមប្រហែលជា១០០នាក់។

សម្រាប់វគ្គនេះមានសារសំខាន់សម្រាប់គ្រូបង្វឹកនិងកីឡាករកីឡាការិនីត្រូវតែរៀនអំពីការចាប់សរសៃរនិងផ្នែកផ្សេងៗទៀត ដើម្បីឲ្យចេះព្យាបាលកីឡាករ-កីឡាការិនីរបស់ខ្លួន។

កីឡាករកីឡាការិនីវ៉ូវីណាមចាប់ពីខ្សែក្រវាត់លឿង១ដាន់ឡើងទៅត្រូវចេះការព្យា
បាលព្រោះការហ្វឹកហាត់និងប្រកួតធ្វើឲ្យយើងមានគ្រោះថ្នាក់នៅពេលមានគ្រោះថ្នាក់គាត់អាចព្យាបាលឲ្យគ្នាទៅវិញទៅមកបាន៕

Facebook Comments
Loading...