ម៉ន សាម៉េត និង វៀត ប៊ុនឌឿន ស្វាគមន៍អ្នកប្រដាល់ថៃលើសង្វៀនខារ៉ាបាវ

0
1099

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាម៉ន សាម៉េតក្លិបការិយាល័យទី៥កងទ័ពជើងគោកនឹងតស៊ូជាមួយអ្នកប្រដាល់ថៃឃុន សៀកឡេក(Khun Soeklek) លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១កញ្ញាដោយប្រកួតគ្នាក្នុងប្រកួតទម្ងន់៥៧គីឡូក្រាម ។

សាម៉េតពេលនេះគេធ្លាក់ខ្លាំងណាស់តែគេជាអ្នកប្រដាល់ចិត្តធំ និង មានកលល្បិចវ៉ៃនៅគ្រាន់បើឯកម្លាំងរបស់គេឆាប់ធ្លាក់ចុះណាស់។អ្នកប្រដាល់រូបនេះចូលចិត្តវាយបន្ថែមលើគូប្រកួតក្នុងខណៈដែលគូប្រកួតដួល ឬក្រោយពេលដែលអាជ្ញាកណ្ដាលស្រែលឃាត់ទៅហើយនោះ ។

គេវ៉ៃនៅរហ័សគ្រាន់បើដែរតែនៅពេលដែលកម្លាំងគេអស់ដល់កម្រិតនោះគេវ៉ៃក្បាច់ម៉ែចែកឲ្យតែម្ដង ។អ្នក
ប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១៣៦ដង ឈ្នះ១០០ដង ចាញ់៣១ដង និងស្មើពិន្ទុ ៥ ដង ។
ចំពោះអ្នកប្រដាល់ថៃឃុន សៀកឡេកវិញគេក៏មិនជាខ្សោយឡើយ ។កណ្ដាប់ដៃ ជង្គង់ និងស្នៀតទាត់របស់គេអស្ចារ្យណាស់ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១០ដង និងស្មើពិន្ទុចំនួន ១ដង ។ជំនួបមួយនេះមិនដឹងថានរណាជួបសំនាងល្អនោះឡើយ ។

ចំពោះវៀត ប៊ុនឌឿនមកពីសមាគមប្រដាល់ក្រសួងការពារជាតិវិញនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ប្រាចៅ(Phat Prachao)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ប៊ុនឌឿនជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អពិសេសក្នុងស្ថានភាពចង្អៀតកែងរបស់គេវ៉ៃចេញមានប្រសិទ្ធិភាពណាស់ ។ទោះជាយ៉ាងណាក៏មួយរយៈនេះអ្នកប្រដាល់កម្ពុជារូបនេះជួបបរាជ័យច្រើនណាស់ដោយសារតែគេមិនសូវចូលក្លិបហ្វឹកហាត់និងហ្វឹកហាត់មិនបានល្អ ។គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦០ដង ចាញ់ ១៣ដង និងស្មើពិន្ទុ២ ដង ។

ចំពោះអ្នកប្រដាល់ថៃផាត ប្រាចៅវិញនេះជាលើកទី១ហើយដែលគេមកប្រកួតស្រុកខ្មែរ ។មិនមាននរណាដឹងថាអ្នកប្រដាល់រូបនេះវ៉ៃល្អឬក៏យ៉ាងណាឡើយ ។

កំណត់ត្រាប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះមិនប្រសើរនោះទេគឺគេធ្លាប់ប្រកួតចំនួន៥៧ដង ឈ្នះ២៩ដង ចាញ់២៧ដង និងស្មើពិន្ទុ ១ ដង ។នេះជាការប្រកួតមួយដែលមិនដឹងថានរណានរណាជួបសំណាងល្អនោះទេ ។

Facebook Comments
Loading...