ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នាវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែសីហា នេះ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តធុនធំចំនួន៥គ្រឿង បានបុកបន្តកន្ទុយគ្នានៅចំណោតលោកយាយម៉ៅ កែងរ៉ា ជិតកំពង់ផែ បណ្តាលឲ្យមនុស្ស៣នាក់ របួសធ្ងន់ និងខ្ទេចប៉ុស្តិ៍នគរបាលចំនួន១។
បើតាមនគរបាលចរាចរណ៍បានឲ្យដឹងបឋមថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តដឹកសំបកបារី១គ្រឿង បើកដោយជនជាតិចិន បានធ្លាក់ផ្លូវទៅបុកប៉ុស្តិ៍នគរបាល ត្រូវចំមន្ត្រីនគរបាលម្នាក់កំពុងអង្គុយនៅខាងមុខប៉ុស្តិ៍ បណ្តាលឲ្យរងរបួសធ្ងន់ និងមនុស្ស២នាក់ទៀតជាតៃកុង និងជនជាតិចិន។ ជាមួយគ្នាក៏មានរថយន្ត៥គ្រឿងទៀត បានបុកបន្តពីក្រោយ ខូចខាតយ៉ាងដំណំ។
ករណីនេះបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ទី១ឈ្មោះ ប៉េង សុង ជានគរបាលចរាចរ ទី២តៃកុងរថយន្ដធុនធំ និងម្នាក់ទៀតជាជនជាតិចិន។
នគរបាលបញ្ជាក់ថា រថយន្តទាំង៥គ្រឿង រួមមានរថយន្តធុនធំ២គ្រឿង រថយន្តធុនត្រា១គ្រឿង ហាយឡែនឌឺរ១គ្រឿង និងតូយ៉ូតា១គ្រឿង ។