ទីបំផុតរកឃើញម្ចាស់ខ្សែក្រវាត់ខារ៉ាបាវហើយ

0
1072

ភ្នំពេញ: ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ដែលចាប់ផ្ដើមពីថ្ងៃទី២មិថុនាមកនោះបានបញ្ចប់ហើយនៅរសៀលថ្ងៃទី១៨សីហា ។

តាមពិតរាល់ការប្រកួតផ្ដាច់ព្រ័ត្រគឺជាជំនួបរវាងអ្នកប្រដាល់កម្ពុជា និង អ្នកប្រដាល់ថៃតែក្នុងព្រឹត្តិការណ៍មួយនេះអ្នកប្រដាល់ថៃអវត្តមានច្រើនទើបសហព័ន្ធប្រដាល់គុនខ្មែរសម្រេចយកអ្នកប្រដាល់ខ្មែរ២រូបដែលមានពិន្ទុលើសគេមកប្រជែងគ្នាយកខ្សែក្រវាត់តែម្ដងទៅ ។

ឡុង ជិនក្លិបខ្លារខិនមានរិទ្ធដែលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូលA និងឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងដែលបានចំណាត់ថ្នាក់ក្នុងពូលA ជាមួយគ្នានោះឲ្យជួបគ្នាប្រជែងយកខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៥.០០០ដុល្លារ និង ជើងឯករង៣.០០០ដុល្លារ ។

អ្នកប្រដាល់ទាំង២រូបនេះពេញមួយព្រឹត្តិការណ៍គេពុំដែលស្គាល់ចាញ់នោះទេ ។នៅពេលប្រកួតផ្ដាច់ព្រ័ត្រ
ឡុង ជិនឈ្នះឈុត សេរីវ៉ាន់ថងដោយពិន្ទុ ។

ចៅក្រម៥រូបគឺសុទ្ធតែផ្ដល់ពិន្ទុឲ្យឡុង ជិនឈ្នះទាំង៥រូប ។ សូមបញ្ជាក់ថាឡុង ជិនពិតជាឈ្នះមែនព្រោះនៅទឹកទី៤គេត្រូវអាជ្ញាកណ្ដាលរាប់៨គេចាញ់ឡុង ជិនត្រឹមរាប់៨នេះតែម្ដង ។

បន្ទាប់ពីបញ្ចប់ការប្រកួតមានមតិរិះគន់ថាមុនពេលប្រកួតម្ចាស់ក្លិបខ្លារខិនមានរិទ្ធប៉ាវកាហ្វេដល់ចៅក្រម អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេសមួយចំនួន ។ពិសេសបន្ទាប់ពីឡុង ជិនបានទទួលជ័យជំនះក៏ម្ចាស់ក្លិបរូបនេះរៀបចំកម្មវិធីស៊ី-ផឹកមួយដល់មន្ត្រីបច្ចេកទេស ចៅក្រម និង អាជ្ញាកណ្ដាលដែរ ។

នេះជាទង្វើមួយដែលពុំគួរមានទោះបីពិធីនេះវាមិនពាក់ព័ន្ធជាមួយអពើទុច្ចរឹតណាមួយរបស់មន្ត្រី អាប៊ីគត ចៅក្រមក៏ពិតមែនតែតែវាបង្ហាញនូវភាពមិនសមរម្យមួយគួរតែឈប់មានករណីបែបនេះ ។

Facebook Comments
Loading...