ត្បូងឃ្មុំ៖ ការប្រឡងជាប់ និងទទួលបាននិន្ទេសល្អគឺមិន ត្រឹមតែ ផ្តល់កិត្តិយសសម្រាប់ខ្លួនឯងនោះទេតែវាបានផ្តល់ កិត្តិយសដល់ក្រុមគ្រួសារ និងខេត្តយើងទាំងមូលដូចនេះប្អូន ដែលប្រឡងទាំងអស់ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដោយ កុំមានការភិតភ័យ ឬព្រួយបារម្មណ៍អ្វីឡើយ ពោលអ្នកចេះ គឺជាប់ ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរង ខេត្តត្បូងឃ្មុំក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីបើកវិញ្ញា សារប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០១៨ នៅវិទ្យាល័យសម្តេចម៉ែ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
លោកមានប្រសាសន៍លើកឡើងថា ប្អូនៗទាំងអស់គ្នាបាន ខិតខំរៀនសូត្រជាច្រើនឆ្នាំ ក្នុងនោះរយៈពេលមួយឆ្នាំពេញនេះគឺ ពិតជាទទួលបាននូវចំនេះដឹង អាចប្រឡងជាប់ទាំងអស់គ្នា ហើយសង្ឃឹមថា នឹងមានប្អូនៗទទួលបាននិន្ទេសល្អជាក់ជាមិន ខាន ខណៈឆ្នាំ២០១៧កន្លងមកខេត្តត្បូងឃ្មុំក៏ទទួលបាននិន្ទេស A ចំនួន ៧ នាក់ផងដែរ ។
ជាមួយនឹងការលើកឡើងបែបនេះ លោកក៏បានជូនពរប្អូនៗទាំងអស់ទទួលបានជោគជ័យទាំងអស់ គ្នា ក្នុងនោះមិនត្រូវធ្វើខុសវិន័យ ឬច្បាប់ដែលក្រសួង ឬមន្ទីរបាន ដាក់ចេញនោះទេ ពោលគឺត្រូវប្រើសមត្ថភាពផ្ទាល់ខ្លួន ។
ខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងចំនួន៦គឺ មណ្ឌលវិទ្យា ល័យសម្តេចម៉ែ មណ្ឌលសាលាបឋមសិក្សា៧មករា ស្ថិតនៅ ក្នុងចំការកៅស៊ូជុប ស្រុកត្បូងឃ្មុំ។ មណ្ឌលវិទ្យាល័យហ៊ុន សែនសួង និងសាលាបឋមសិក្សារស្មីកុមារ ស្ថិតនៅក្រុងសួង ។ មណ្ឌលវិទ្យាល័យហ៊ុនសែនខ្នារ ក្នុងស្រុកត្បូងឃ្មុំ និងមណ្ឌល សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សរុបសិស្សប្រឡងចំនួន ៣៧១៩ នាក់ ៕