កែវ រ៉េមី បានផ្តែផ្តាំកីឡាករមុនពេលឡើងយន្ដហោះទៅ ជើងឯកយុវជនពិភពលោក

0
724

ភ្នំពេញ៖ លោកកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជាបានផ្ដាំជាចុងក្រោយដល់គ្រូបង្វឹក មន្ត្រីដឹកនាំ និង កីឡាករតេក្វាន់ដូរបស់ខ្លួនឲ្យរក្សា សុខភាព ទម្ងន់ សម្រាកឲ្យបានល្អ និងប្រយ័ត្នលើចំណីអាហារ ។

លោកផ្ដែផ្ដាំបែបនេះនៅព្រលប់ថ្ងៃទី១៨សីហាក្នុងខណៈដែលលោកចូលរួមជូនដំណើរដល់ប្រតិភូកីឡាតេក្វាន់ដូរបស់លោកដែលទៅចូលរួមប្រកួតជើងឯកពិភពលោកលើកទី១៣នៅទីក្រុងMINSK ប្រទេសបេឡារូស ។ លោកបានផ្ដាំដល់គ្រូបង្វឹក និង ប្រធានប្រតិភូថាទោះបីជាបានទទួលលទ្ធផលបែបណាក៏ដោយក៏មិនត្រូវបន្ទោសកីឡាករដែរហើយគ្រូ និងប្រធានប្រតិភូពេលទៅដល់ប្រទេសម្ចាស់ផ្ទះត្រូវតែស្វះស្វែងរកពត៌មាននានាដែលទាក់ទង់នឹងការប្រកួតជាពិសេសកម្មវិធីថ្លឹងទម្ងន់និងកម្មវិធីប្រកួត។កីឡាករពេលទៅដល់មិនត្រូវទំរន់នោះទេត្រូវតែហ្វឹកហាត់ហើយត្រូវមានជំនឿលើខ្លួនឯងដាច់ខាត ។

ការចេញទៅប្រកួតនេះកម្ពុជានឹងលេងវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាមចំនួន៣រូប ។ទម្ងន់៥១គីឡូក្រាមមួយរូបទម្ងន់៥៧គីឡូក្រាម២រូប ទម្ងន់៦៤គីឡូក្រាម ៣រូប និង វ័យចាស់មួយរូប ។

ក្រៅពីនេះលេងវិញ្ញាសាមេគុនឯកត្តជនខ្សែក្រវាត់ខ្មៅមួយដាន់៤រូបមេគុនខ្សែក្រវាត់ខ្មៅ៤ដាន់ មួយរូប វិញ្ញាសាមេគុនក្រុម បច្ចេកទេសពិសេសឯកត្តជនមួយរូប វិញ្ញាសាបច្ចេកទេសពិសេសក្រុម វិញ្ញាសាសំដែងការពារខ្លួន និង វិញ្ញាសាវាយបំបែកក្ដារឯកត្តជន(Power Braeking) ។

សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលកម្ពុជាចូលរួមប្រកួតជើងឯកយុវជនបែបនេះ ។កាលពីឆ្នាំ២០០២កម្ពុជាបានចូលរួមជាលើកដំបូងនៅកូរេខាងជើងដោយដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿងនេះជាលើកទី២ហើយដែលកម្ពុជាបញ្ជូនយុវជនពិភពលោកបែបនេះ ។

លោកសឹម សានត្រានដែលជាអគ្គលេខាធិការរងនិងជាតំណាងក្រុមហ៊ុនភេសជ្ជៈPolygold បានប្រកាសជូនរង្វាន់ដល់អ្នកបានមេដាយមាសនូវរង្វាន់ចំនួន៤០០.០០០រៀល មេដាយប្រាក់ចំនួន២៥០.០០០រៀល និងមេដាយសំរិទ្ធ
ចំនួន១០០.០០០រៀល ។ លោកទទួលស្គាល់ថាថវិកានេះមិនច្រើនមែនវាជាការលើកទឹកចិត្តដល់ជ័យលាភីរបស់យើង។

Facebook Comments
Loading...