អ្នកចាំទីលីវើភូលឆ្លើយដោះសារឬ? UEFA ចាប់ផ្តើមស៊ើបអង្កេតហើយ

0
971

នៅក្នុងការប្រកួតផ្តាច់ព្រត័្រដណ្តើមពានរង្វាន់យូហ្វាឆេមពានលីក រវាងក្រុមលីវើភូល និងរៀលម៉ាឌ្រីតកន្លងទៅនេះមានហេតុការណ៍ពីរបានកើតឡើង គឺកីឡាករសាឡាសរងរបួសយ៉ាង ធ្ងន់ធ្ងរដោយសារស្នារដៃRamos និងបញ្ហាអ្នកចាំទីលីវើភូលកីឡាករLoris Karius ដែលបណ្តែត បណ្តោយឲ្យបាល់ចូលទីស្រួលពេក។

អ្នកចាំទីលីវើភូលបាននិយាយថា ខ្លួនមានការប៉ះទង្គិចខ្លាំងជាមួយRamosកីឡាករខ្សែការពារកណ្តាលរបស់រៀល​ម៉ាឌ្រីត ធ្វើឲ្យខ្លួនរបូសនិងពិបាកក្នុងការចាប់បាល់។ ប៉ុន្តែមន្ត្រីគ្រប់គ្រងការប្រកួតបាននិយាយថា ពួកគេមិនបានមើលឃើញថាមានការបុកគ្នា ឬប៉ះទ ង្គិចណាមួយរវាងកីឡាកទាំង២នាក់នេះទេ។ ប៉ុន្តែយោងតាមសំណើររបស់បុគ្កលិកពេទ្យ UEFA បានសម្រេចឲ្យចាក់វីដេអូពិនិត្យឡើងវិញ។ ពីព្រោះថាបើកីឡាកណាម្នាក់រងរបួសហើយនោះ ពេទ្យមាន សិទ្ធមិនឲ្យបន្តការប្រកួតទៀតទេ ហើយគ្រូបង្វឹកត្រូវប្តូរកីឡាកបម្រុងមកជំនួសវិញ។

យើងរង់ចាំលទ្ធផលនៃការពិនិត្យទាំងអស់គ្នា។ តើអ្នកចាំទីលីវើភូលនិយាយកុហកដើម្បីសម្រាលកំ ហសខ្លួនឯងឬក៏ជាស្នាដៃកីឡាករ Ramosទៀតហើយ ។ បើវាជាស្នាដៃរបស់Ramosមែនបញ្ជាក់ឲ្យ ឃើញថា កីឡាកររូបនេះនឹងមានបញ្ហាហើយ ពីព្រោះថា ការធ្វើឲ្យខ្សែប្រយុទ្ធសាឡាសរងរបួសនោះ មិនទាន់រកឃើញថា ជាចេតនា ឬអចេតនា​ផងទេ៕

Facebook Comments
Loading...