No posts to display

Block title

សម្តេចធិបតីថ្លែងថា ការដំឡើងឋានៈលោក ហ៊ុន ម៉ានីដើម្បីសម្រួលដល់ឋានានុក្រមការងារប៉ុណ្ណោះ គ្មានបំណងអ្វីទេ

ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធិបតីប្រកាស ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា «ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារ ការដំឡើងរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ទៅជាឧបនាយករដ្ឋមន្ដ្រី ដោយសារអ្នកនេះ អ្នកនោះ។ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់ការងារនេះ (កាន់ក្រសួងមុខងារសាធារណៈ) អ្នកណាក៏ដោយ ដែលកាន់ការងារនេះ (កាន់ការងារក្រសួងមុខងារសាធារណៈ)...

តៃវ៉ាន់បានបណ្ដេញនាវាឆ្មាំសមុទ្រចិន ខណៈដែលភាពតានតឹង ឆ្លងកាត់ច្រកសមុទ្រកើនឡើង

បរទេស ៖ តៃវ៉ាន់បានបណ្ដេញនាវាឆ្មាំសមុទ្រចិន ដែលបានចូលដែនទឹក ក្បែរកោះតៃវ៉ាន់ ដាច់ស្រយាលមួយ ទីក្រុងតៃប៉ិ បាននិយាយកាលពីថ្ងៃអង្គារ ខណៈដែលភាពតានតឹង ឆ្លងកាត់ច្រកសមុទ្រកើនឡើង បន្ទាប់ពីការស្លាប់ របស់អ្នកនេសាទចិនពីរនាក់ កាលពីសប្តាហ៍មុន នៅពេលដែលទូក របស់ពួកគេត្រូវបានដេញ ដោយអាជ្ញាធរតៃវ៉ាន់។ កប៉ាល់ចិនបានចូលដែនទឹក នៅជិតកោះ Kinmen ចម្ងាយតែពីរបីគីឡូម៉ែត្រពីកោះ Xiamen ដែលជាទីក្រុងកំពង់ផែក្នុងខេត្ត Fujian របស់ប្រទេសចិននៅម៉ោង ៩...

រដ្ឋបាលខេត្តក្រចេះឆ្លើយតបនឹងការផ្សព្វផ្សាយថា ផ្លូវថ្នល់ក្បែរសាលាខេត្ត នៅរដូវប្រាំង តែមានទឹកដក់ហូរហៀរ មានក្លិនស្អុយ ស្មោកគ្រោក

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលសង្កាត់ក្រចេះ បានលើកឡើងថា ទីតាំងបញ្ហានេះ ក្រុមប្រឹក្សាសង្កាត់ក្រចេះបានប្រជុំអនុម័ត និងដាក់បញ្ចូលក្នុងគម្រោងអាទិភាព ជួសជុលលូ សម្រាប់ឆ្នាំ២០២៤រួចជាស្រេចហើយ នឹងចុះសិក្សាគម្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ឆ្លើយតប នឹងម្ចាស់គណនីហ្វេសប៊ុក (facebook) ឈ្មោះ Chhuon Socheat ដែលពុំបានដឹងអំពីព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ពីកម្មវិធីវិនិយោគ រួមនឹងគម្រោងអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នាំរបស់សង្កាត់បាន ចុះផ្សាយបញ្ហាដែលកើតមាននៅទីតាំងគម្រោងដែលពុំទាន់បានអនុវត្ត បង្កឱ្យមានការភាន់ច្រឡំពីសំណាក់ សារណជនគិតថាអាជ្ញាធរសង្កាត់ ក្រុង និងខេត្តពុំបានគិតគួរយកចិត្តទុកដាក់៕...

លោក សុខ សម្បត្តិ  ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា តែងតាំងជា ឧបនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងភរិយា ព្រមទាំង ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខណ្ឌបឹងកេងកង សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១  ខែកុម្ភៈ ឆ្នាំ២០២៤។ តំណែងដ៏ឧត្តុងឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់...

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ បេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បៈ

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងការគាំទ្របេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ៕