Home Authors Posts by admin

admin

2850 POSTS 0 COMMENTS

Block title

ប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង មានការសប្បាយចិត្ត ហើយកោដសសើរដល់ការដឹកនាំរបស់លោក សុខ សម្បត្តិ ថាធ្វើបានល្អក្នុងការដឹកនាំមន្ត្រីក្រោមឱវាទ

ភ្នំពេញ ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ប្រជាពលរដ្ឋប្រជាពលរដ្ឋមកពីតាមបណ្តាភូមិក្នុងសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង មានការសប្បាយចិត្តដោយបានលើកឡើងកោដសសើរដល់ការដឹកនាំរបស់លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ថាធ្វើបានល្អក្នុងការដឹកនាំមន្ត្រីក្រោមឱវាទតាំងពីថ្នាក់ខណ្ឌ រហូតដល់សង្កាត់ ដែលបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ជាក់ស្តែងឆ្នាំនេះបើទោះជាភ្លៀងធំៗខ្យល់ខ្លាំងដែលបង្កធ្វើឲ្យបាក់មែកឈើធំៗមកលើផ្លូវ ក៍មន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ បានរាយការណ៍ទៅមន្ត្រីជំនាញមកកាត់យកចេញភ្លាមៗមិនអោយស្ទះយូឡើយ។ ក្នុងវេទិកានេះ បន្ទាប់ពីប្រជាពលរដ្ឋថ្លែងអរគុណ...

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលថវិកា ៧០ម៉ឺនដុល្លារ ពីក្រុមយុវជនបូជាការពារយុត្តិធម៌

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានអញ្ជើញជួបសវនការ និងទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងក្រុមយុវជនបូជាការពារយុត្តិធម៌ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអធិបតី...

លោកសុខ សម្បត្តិ ! បងប្អូនអាជីវករ ដែលកំពង់លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវសុំទៅទទួលយកទីតាំងលក់ដូថ្មីនៅផ្សារដើមគរថ្មី ដែលមិនយកថ្លៃសេវាជួលតូបរយៈពេល២ឆ្នាំ

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកងនារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអង្គប្រជុំ បានលើកឡើងថា ថ្នាក់ខណ្ឌ និងសង្កាត់ត្រូវផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ ដែលកំពង់លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ពិសេសនៅផ្លូវមុនីរ៉េត សុំឲ្យបងប្អូនទៅទទួលយកទីតាំងលក់ដូថ្មីនៅផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលអាជ្ញាធរបានខិតខំរៀបចំជូនបងប្អូន ដោយមិនយកថ្លៃសេវាជួលតូបរយៈពេល២ឆ្នាំ។ លោកសុខ សម្បត្តិ បានមានប្រសាសន៍ទៀតថា កំណើតប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ...

ខណ្ឌបឹងកេងកង និងខណ្ឌ៣ទៀតបានផ្តល់សមិទ្ធផលដែលបានធ្វើរួច ព្រមទាំងសម្ភារៈដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈសេនាតូលេខ៣៩២

ខណ្ឌបឹងកេងកង និងខណ្ឌ៣ទៀតដែលបានចងសម្ព័ន្ឋភាពជាមួយវរៈសេនាតូលេខ៣៩២ (មុំ៣)បានផ្តល់សមិទ្ធផលដែលបានធ្វើរួច ព្រមទាំងសម្ភារៈដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈ នារសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ យោងលើយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់និងឈ្លាសវៃរបស់សម្តេចតេជា ហ៊ុន សែន និងសម្តេចបន្តវេនបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងការដឹកនាំផ្ទាល់របស់ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ គណៈប្រតិភូ៤ខណ្ឌ ដែលបានចងសម្ព័ន្ឋភាពជាមួយវរៈសេនាតូលេខ៣៩២...

អាជ្ញាធរខណ្ឌបឹងកេងកង ដឹកនាំដោយលោកសុខ សម្បត្តិ បានបម្រើគ្រប់សេវាសាធារណៈដែលរាជរដ្ឋាភិបាលបានប្រគល់អោយអនុវត្ត បានយ៉ាងល្អមិនមានថ្នាំងថ្នាក់ចិត្តប្រជាពលរដ្ឋ នោះឡើយ

ភ្នំពេញ ៖  អាជ្ញាធរខណ្ឌបឹងកេងកង និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានយកអស់កម្លាំងកាយចិត្ត បម្រើជូនប្រជាពលរដ្ឋ បានយ៉ាងល្អ ដោយគ្រប់សេវាសាធារណៈគ្រប់មុខសញ្ញាដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យអនុវត្ត មិនមានប្រភេទសេវាណាមួយដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនោះឡើយ ជាងនេះទៅទៀតអាជ្ញាធរខណ្ឌបឹងកេងកង បានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅថែមទៀតផង។ ការកោតសរសើររបស់លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តទី៤ របស់ក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោក...