ទូតចំនួន ៩ មិនបានចូលរួមកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភា អាណត្តិទី៦

0
1531

ភ្នំពេញ – សភាថ្មីអាណត្តិទី៦បើកការប្រជុំរបស់ខ្លួនលើកដំបូងនៅថ្ងៃទី៥ខែកញ្ញានេះ ដែលមានការចូលជារាជាធិបតីពីព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី។

បើទោះជារដ្ឋសភាបានចេញលិខិតអញ្ជើញតំណាងស្ថានទូតទាំងអស់នៅកម្ពុជាក៏ដោយ ប៉ុន្តែឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt មិនបានចូលរួមទេដោយថា ត្រូវចូលរួមកិច្ចពិគ្រោះយោបល់មួយនៅអាមេរិក រីឯឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ថា មានការប្រជុំនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិក។ ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូស្ត្រាលីក៏បញ្ជាក់ថា មិនបានចូលរួមដែរ។

ក្នុងចំណោមបណ្តាអង្គទូតទាំង៣១ប្រចាំនៅកម្ពុជាអង្គទូតដែលមានវត្តមាន ចំនួន ២២ និង អវត្តមានចំនួន ៩ គឺ៖ អាមេរិក, កាណាដា, អូស្រ្តាលី, បារាំង, អាឡឺម៉ង់, អង់គ្លេស, ស៊ុយអេត, សហគមន៍អឺរុប, ប៊ុលហ្គារី ។

Facebook Comments
Loading...