TV5 Boxing Knock-Out​ ជុំទី១ នឹងបញ្ចប់នៅចុងសប្ដាហ៍នេះ

0
5305

ភ្នំពេញ :ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី១ នឹងត្រូវបញ្ចប់នៅត្រឹមយប់ថ្ងៃទី១០មីនានេះហើយ ។មានអ្នកប្រដាល់ចំនួន១៤រូបហើយដែលបានកក់កៅអីទុកសម្រាប់ការប្រកួតជម្រុះនៅជុំទី២បន្តទៀតហើយក៏មានអ្នកប្រដាល់ចំនួន១៤រូបដែរដែលបានខ្ទាតចេញពីការប្រកួត ។

សម្រាប់ថ្ងៃទី១០មីនានេះអ្នកខ្លាំងទី១៥ និង ទី១៦នឹងលេចមុខមកហើយក្នុងខណៈដែលអ្នកប្រដាល់២រូបទៀតត្រូវដើរចេញពីការប្រកួត ។

 

ផាត សូដារបស់ក្លិបអេភូថងកីឡាជួបជាមួយអ្នកប្រដាល់ជាយដែនលាភ រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ។

សូដាមួយរយៈនេះគេហាក់ដូចជាមិនសូវលេចមុខលេចមាត់នោះទេក្នុងខណៈដែលរដ្ឋាមានឱកាសប្រកួតជាញឹកញាប់នោះ ។ រដ្ឋាមួយរយៈចុងក្រោយនេះគេផ្ដួលអ្នកប្រដាល់ជើងចាស់បានមិនតិចនាក់នោះទេហើយបើអ្នកប្រដាល់ជើងចាស់រូបណាដែលស្ថិតក្នុងប្រភេទទម្ងន់ជាមួយគេទោះបីឈ្នះគេក៏ឈ្នះទាំងទ្រមខ្លួនដែរ ។ សម្រាប់ព្រឹត្តិការណ៍នៅសង្វៀនប៉ុស្តិ៍លេខ ៥នេះសូដាធ្លាប់ចូលរួមប្រកួតដែរតែមិនមានសំណាងល្អនោះទេ ។ចំពោះលើកនេះមិនដឹងថាផាត សូដាដើរចេញ ឬ លាភ រដ្ឋាដើរចេញនោះឡើយ ។

ឯមួយគូទៀត អ្នកខ្លាំងវ័យក្មេងមកពីខេត្តបាត់ដំបងឈុត សេរីវ៉ានថងរបស់ក្លិបរាហូខេត្តបាត់ដំបងត្រូវជួបប្រកួតជាមួយអ្នកខ្លាំងអាន ទាវក្លិបយុវជនវាលស្បូវ ។

សេរីវ៉ានថងទោះបីគេទើបតែលេចមុខមកមែនតែមួយរយៈនេះគេធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃដោយដណ្ដើមបានជ័យជំនះទៀតផង ។ អ្នកប្រដាល់រូបនេះបានធ្វើឲ្យសង្វៀននៅតាមស្ថាននីយ៍ទូរទស្សន៍នានារញ្ជួយមិនតិចទេមួយរយៈនេះ ។

ចំពោះអាន ទាវក៏មិនអាចមើៃលរំលងបានដែរ ។ អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានឱកាសឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អនោះទេ ។

ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃនោះសៅ វណ្ណាក្លិបយុវជនវាលស្បូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃអារ៉ាំ ប៊យ(Aram Boy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

វណ្ណាគេទើបតែលើកពានមួយរបស់ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ដោយការប្រកួតចុងក្រោយរបស់គេបានយកឈ្នះអ្នកប្រដាល់ជើងចាស់អ៊ុំ វណ្ណេតក្លិបមរតកយុទ្ធគុនខ្មែរដោយពិន្ទុដាច់តែម្ដង ។
អារ៉ាំ ប៊យក៏ធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរប៉ុន្មានលើកដែរតែគេមិនមានសំណាងល្អនោះទេ ។ អ្នកប្រដាល់ថៃរូបនេះល្អកែង និង ជង្គង់ ចាំមើលនរណាឈ្នះ ?

14

Facebook Comments
Loading...