សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមថ្នាក់ជាតិចំនួន២១រូប

0
17534

ភ្នំពេញ: វគ្គនេះធ្វើឡើងក្រោមគម្រោងថវិកាឆ្នាំ២០១៧របស់ក្រសួងអប់រំយុវជន និង កីឡាដែលទម្លាក់មកឲ្យសហព័ន្ធជាតិ ។ វគ្គនេះបានចាប់ផ្ដើមពីថ្ងៃទី៤ និងបញ្ចប់នៅថ្ងៃទី៦មីនា និងបណ្ដុះបណ្ដាលដោគ្រូអាជ្ញាកណ្ដាល ចៅក្រមមកពីសហព័ន្ធកីឡាវាយកូនបាល់ទ្វីបអាស៊ីគឺលោករាស្ម៊ីជាជនជាតិម៉ាឡេស៊ី ។

សិក្ខាកាមដែលចូលរួមសិក្សាក្នុងវគ្គនេះមកពីបណ្ដាខេត្តនានា សាលារៀនចតុមុខ និង មន្ត្រីរបស់សហព័ន្ធ ។សិក្ខាកាមទាំង២១រូបអាចមានសមត្ថភាពរៀបចំការប្រកួតថ្នាក់ជាតិបាន មិនតែប៉ុណ្ណោះប្រសិនបើពួកគេចង់បន្តការសិក្សាទៅកម្រិតខ្ពស់ជាងនេះដែលជាកម្រិតអាចរៀបចំការប្រកួតថ្នាក់តំបន់ ឬទ្វីបបាននោះគេអាចបន្តការសិក្សាបានព្រោះគេមានសញ្ញាប័ត្រថ្នាក់ជាតិហើយ។នេះជាវគ្គអាជ្ញាកណ្ដាលចៅក្រមថ្នាក់ជាតិដំបូងហើយដែលបានការទទួលស្គាល់ពីសហព័ន្ធអាស៊ី ។

28829037_1996420437276758_667002515_n

Facebook Comments
Loading...