លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ត្រូវបានប្រកាសឲ្យទៅកាន់តំណែង ជាស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង។ នេះបើយោងការបង្ហើបពីមន្ដ្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។
មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចមកជា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចពីស្នងការខេត្តតាកែវ ទៅជាស្នងការនគរបាលខេត្ដមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ហើយទើបនឹងកាន់តំណែងបានជាង៧ខែប៉ុណ្ណោះ។
Facebook Comments
Loading...