ពិធីបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៤ ដែលមានទីតាំងនៅក្នុងវត្តវិហារទន្ទឹម ស្ថិតនៅក្នុងក្រសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៨ ។
លោក សុខ ឈិន ប្រធាន គជប បានបញ្ជាក់ឱ្យដឹងថា ខេត្តត្បូងឃ្មុំ មាន ៦៤ ឃុំ សង្កាត់ មានសមាជិកក្រុមប្រឹក្សា ចំនួន ៥៣៦នាក់ មានការិយាល័យបោះឆ្នោតចំនួន១ លេខ ២០០៣ មានគណបក្សនយោបាយ ចំនួន៤ ចូលរួមប្រកួតប្រជែង ១.គណបក្សប្រជាជន ២.គណបក្សយុវជនកម្ពុជា ៣.គណបក្សខ្មែ្មររួបរួមជាតិ និងទី៤.គឺគណបក្សហ៊្វុនស៉ិនប៉ិច ដែលមានអ្នកសង្កេតការណ៍ មកពីគណបក្សទាង៤ និងមានការឃ្លាំមេីលមកពីអង្គការសង្គមស៉ីវិល ចំនួន៣ រួមមាន ១.សហភាពសហព័ន្ធយុវជនកម្ពុជា ២.សមាគមន៍គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងទី៣.សហព័ន្ធនិស្សិតបញ្ញាវន្តប្រជាធិបតេយ្យកម្ពុជា និងមានការការពារសន្តិសុខ យ៉ាងល្អពីកងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ ។
លោក ប្រធាន បានបញ្ជាក់អំពីលទ្ធផលបោះឆ្នោតជ្រេីសរេីសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ជាផ្លូវការថា ១.គណបក្សប្រជាជនបានទទួលសំឡេងគាំទ្រ ចំនួន ៥១៩សំឡេង ២.គណបក្សខ្មែររួបរួមជាតិទទួលបានសំឡេងគាំទ្រ ៣សំឡេង ៣.គណបក្សយុវជនកម្ពុជាទទួលបានសំឡេងគាំទ្រ ចំនួន ៣សំឡេង និងទី៤. គណបក្សហ៊្វុនស៉ិនប៉ិចទទួលបានសំឡេងគាំទ្រ ចំនួន ១១ សំឡេង ៕ សាន វិឡែម