ឡៅ ចន្ទ្រា និងមាស សុជាតិ ជួបកីឡាករថៃក្នុងការប្រកួតជម្រុះ​ដណ្តើ​មពាន​

0
35848

ភ្នំពេញ ៖ កីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងកីឡាករមាស សុជាតិ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ ឡើងជួបជាមួយកីឡាករថៃRong Nakpha និងកីឡាករ Chhan Chhai ក្នុងការប្រកួតជម្រុះជុំទី១សន្សំពិន្ទុឆ្ពោះទៅដណ្តើមពានក្នុងប្រភេទទម្ងន់៦៧គ.ក្រ នាថ្ងៃអាទិត្យទី១១ ខែកុម្ភ់ ឆ្នាំ២០១៨នេះលើសង្វៀនស៊ីអិនស៊ី។

កីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡៅ ចន្ទ្រា ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការជួបប្រកួតជាមួយកីឡាករ Rong Nakpha នេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡៅ ចន្ទ្រា ប្រាកដជាឈ្នះដណ្តើមបាន៣ពិន្ទុជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង។ ចាំមើលរវាងឡៅ ចន្ទ្រា និង Rong Nakpha នេះនរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុដំបូង?។

DSC03545

ដោយឡែកកីឡាករមាស សុជាតិ ត្រូវជួបប្រកួតជាមួយកីឡាករថៃ Chhan Chhai ដែលមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករជើងខ្លាំងវ័យក្មេង មាស សុជាតិ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជាផងដែរ ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។

កីឡាករមាស សុជាតិ ជាង១០ប្រកួតចុងក្រោយនេះ គេប្រកួតឈ្នះច្រើនជាងចាញ់ មិនតែប៉ុណ្ណោះការប្រកួតភាគច្រើនគេផ្ដួលគូប្រកួតឲ្យសន្លប់មុនទឹកទី ៥ទៀតផង។ មាស សុជាតិគេជាអ្នកប្រដាល់មហាកម្លាំងមានកណ្ដាប់ដៃធ្ងន់ និងការទាត់ចេញរបស់គេក៏ធ្ងន់ដែរ។ ចាំមើលការប្រកួតនេះ មាស សុជាតិ ជាអ្នកឈ្នះឬ Chhan Chhai ដែលទទួលបាន៣ពិន្ទុមុនគេក្នុងពូលនេះ?៕

មាស សុជាតិ

Facebook Comments
Loading...