កណ្តាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនសង្សយ័ម្នាក់ ដែលទម្លាយរូបភាពរួមភេទតាមហ្វេសប៊ុក រួចគំរាមទារប្រាក់បានជាង៤ម៉ឺនដុល្លារ ពីស្រ្តីខ្មែរជាពលករនៅកូរ៉េ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
ជននេះត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដោយសារការអនុវត្តជាក់ស្ដែង នូវការគំរាមកំហែង» តាមមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ។
សូមបញ្ជាក់ថា ជនល្មើសរូបនេះ ដែលធ្លាប់ជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ ពីបទប្លន់ បានសម្រេចគំរាមទារប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបអាក្រាតកាយ ដែលស្រ្តីរងគ្រោះបានធ្លាប់រួមភេទ ជាមួយខ្លួនតាម Online ពីប្រទេសកូរ៉េ រហូតសរុបទឹកប្រាក់ដែលត្រូវខាតបង់ជាង៤ម៉ឺនដុល្លារ ភាគច្រើនបានផ្ញើតាម Wing។
Facebook Comments
Loading...