រថយន្តដឹកឈើប្រណិតជារបស់មន្ត្រីយោធាម្នាក់ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបបានទៀតហើយ 

0
21326

កំពង់ឆ្នាំង៖ ឈើប្រណិតប្រភេទធ្នុងចំនួន៤២ដុំស្មើនិង១.២៩ម៉ែត្រគិបដឹកតាមរថយន្តជារបស់មន្ត្រីយោធាម្នាក់ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រុកទឹកផុសធ្វើការបង្ក្រាបបានទៀតហើយខណះដែលគេព្យាយាមដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំងនៅពេលយប់  នៅលើកំណាត់ផ្លូវក្រាលគ្រោះក្រហមមួយកន្លែងដែលស្ថិតក្នុងភូមិភ្នំតាសាំងឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្រុកទឹកផុសដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថានៅមុនពេលបង្ក្រាបបានរថយន្តដឹកើខាងលើនេះសមត្ថកិច្ចបានទទួលពតរ័មានជាក់លាក់និងបានចេញពួនស្ទាក់នៅចំណុចខាងលើភ្លាមៗក៍បានឃើញរថយន្តដឹកឈើពីគ្រឿងមកដល់ក៍បានដេញតាមជាប់រហូតដល់រថយន្តដឹកឈើបែកកងទៅមុខលែងរួចខណះដែលអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ដោយទុកចោលរថយន្តដែលមានដឹកឈើធ្នុងពេញ  ។

រថយន្តដែលត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាននោះម៉ាកហាយឡែនឌរ័ពាក់ស្លាក់លេខភ្នំពេញ2J9729មានដឹកឈើប្រណិតប្រភេទធ្នុងពេញរថយន្តខណះដែលដេញបែកកងក្រោយទៅមុខលែងរួច  ។  ក្រោយពេលឃាត់បានរថយន្តដឹកឈើភ្លាមៗនោះបានរាយការជូននាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តនិងសុំការអនុញ្ញាតិនាំយករថយន្តដឹកឈើមកកាន់រដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងចាំព្រឹកដើម្បីធ្វើការរាស់និងរាប់  និងបានក៍សាងឯកសារបញ្ជូនបន្តទៅតុលាការចាត់ការតាមនិតិវិធីផងដែ ។

បើតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថារថយន្តដែលដឹកឈើដែលត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើបង្ក្រាបបានខាងលើនេះវាជារបស់មន្ត្រីយោធាម្នាក់នៅក្នុងស្រុកទឹកផុសឈ្មោះ កែវ រ៉ុន ខណះដែលតែងតែឃើញបើកតាមផ្លូវនេះជារៀងរាល់ថ្ងៃតែពលនេះត្រូវបានសមត្ថកិច្ចបានទៀតហើយខណះដែលថ្ងៃទី២៩មករា២០១៨រថយន្តមួយគ្រឿងរបស់គេម៉ាកស៊ីណាមួយគ្រឿងត្រូវបានក្រឡាប់ធ្លាកប្រឡាយអែបផ្លូវជាតិ៥ធ្លាយចេញសុទ្ធតែឈើប្រណិតប្រភេទធ្នុងផងដែរ  ។

ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបអោយដឹងថាជារៀងរាលថ្ងៃរថយន្តដឹកឈើគ្រប់ប្រភេទដឹកឆ្លងខេត្តកំពង់ឆ្នាំងខណះដែលសមត្ថកិច្ចចម្រុះនៅតាមផ្លូវបណ្តាក់គ្នាដូចខ្យងប៉ុន្តែកម្រឃើញសមត្ថកិច្ចទាំងអស់នោះឃាត់បាននោះឡើយ ៕  ជាវុត្ថា កំពង់ឆ្នាំង 

IMG20180131093658

IMG20180131100857

IMG20180131101439

Facebook Comments
Loading...